បុរសថៃម្នាក់នៅក្នុងខេត្ត Ratchaburi បានភ្ញាក់ផ្អើលនិង រ ន្ធ ត់ ចិត្ត យ៉ាងខ្លាំង នៅពេលដឹងថា លិ ង្គ របស់គាត់ ត្រូវគេលួច កា ត់ ផ្តា ច់ បន្ទាប់ពីគាត់ផឹកស្រ វឹ ងមួយយប់ នៅហាងខារ៉ាអូខេមួយ ។
ប៉ូលីសនិយាយថា Suwit អាយុ ៣៨ ឆ្នាំ បាននិយាយថា គាត់បានចេញទៅផឹកជាមួយមិត្តភក្តិរួមការងាររបស់គាត់ មកពីយានដ្ឋានជួសជុលរថយន្ត ដែលពួកគេធ្វើការនៅពេលយប់ថ្ងៃសៅរ៍ ។
ប៉ុន្មានម៉ោងក្រោយមក គាត់បានភ្ញាក់ឡើងនៅក្នុងមន្ទីរពេទ្យ និង រ ន្ធ ត់ ចិត្តយ៉ាងខ្លាំង ពេលដឹងថា គាត់ត្រូវបាន វា យយ៉ាង ធ្ង ន់ ធ្ងរ ហើយ លិ ង្គ របស់គាត់ក៏បានបាត់បង់ទៀត ។
ក្រុមគ្រូពេទ្យពុំអាចតភ្ជា ប់ លិ ង្គ របស់គាត់បានវិញទេ ព្រោះតែរកវាពុំឃើញ ។
Suwit បានប្រាប់ប៉ូលីសថា គាត់ពុំចងចាំនូវអ្វីដែលបានកើតឡើងនៅយប់នោះទេ ។ នេះបើយោងតាម PPTV ។
ប៉ូលីសដែលបានសន្មត់ថា Suwit បានចូលក្នុងហាងខារ៉ាអូខេ និងកើត ជ ម្លោះ វា យ ប្រ ហា រ បាននិយាយថា បុរស រ ង គ្រោះ នេះត្រូវបានគេដឹកតាមរយន្តពណ៌ខ្មៅ១គ្រឿង និង ទ ម្លា ក់ ចោលនៅឯមន្ទីរពេទ្យ Baan Pong រួចបើកចេញទៅវិញយ៉ាងលឿន ។
Morning News រាយការណ៍ថា ប៉ូលីសនឹងកោះហៅមិត្តភក្តិរួមការងាររបស់គាត់ មកសាកសួរ និងតាមដានអ្នកបើករថយន្តដឹកទំនិញពណ៌ខ្មៅនោះ ដើម្បីស្វែងរកជ ន ដៃ ដ ល់ ៕