អ្នកម៉ូតូឌុបម្នាក់ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំ បន្ទាប់ពីគាត់ថតវីដេអូនៃហេតុការណ៍ធ្វើ អត្ត ឃា ត មួយ ដោយជំនួសឲ្យការជួយដល់ក្មេ ង ស្រី ជំទង់ដែលកំពុងមានវិបត្តិ ។
យោងតាមប៉ូលីសក្នុងប្រទេសថៃ ក្មេងស្រីជំទង់ម្នាក់បានបង្គាប់ឲ្យអ្នកម៉ូតូឌុប ដឹកយកនាងទៅកាន់ស្ពានមួយ, ទីកន្លែងដែលនាងចង់ថតវីដេអូ ។
អ្នកម៉ូតូឌុបឈ្មោះ Pataradanai Noomsrinart បានដឹក ក្មេ ង រ ង គ្រោះ ឈ្មោះ Nittaya Sawasdiwan អាយុ ១៨ ឆ្នាំ ទៅកាន់ទន្លេ Chao Phraya ក្នុងទីក្រុងបាងកក ។
Sawasdiwan បានសួរអ្នកបើកបរថា តើគាត់អាចថតនាងនៅលើស្ពានបានដែរ ឬទេ ។ បន្ថែមពីថ្លៃឈ្នូលជិះ ក្មេ ង ស្រីជំទង់រូបនេះ បានបង់លុយប្រហែល ១៥ ដុល្លារ សម្រាប់ពេលវេលាគាត់ថតវីដេអូ Live នៅលើហ្វេសប៊ុក ។
Sawasdiwan បានប្រគល់ទូរស័ព្ទរបស់នាងទៅអ្នកបើកបរ ហើយគាត់ក៏ចាប់ផ្តើមថតនាង ។
បទចម្រៀងត្រូវបានចាក់បណ្តើរ ខណៈអ្នកម៉ូតូឌុបក៏កំពុងថត Sawadiwan ដោះស្បែកជើង និងស្រោមជើងរបស់នាង, ផឹកស្រា និងឡើងទៅលើកំពូលនៃរបាំងស្ពាន ។
អ្នកម៉ូតូឌុបរូបនេះពុំបានបញ្ឈប់សកម្មភាពនាងនៅចំណុចណាមួយនោះទេ ហើយគាត់បន្តថតរហូតនាងលោតចូលក្នុងទឹកទន្លេតែម្តង ។
ភ្លាមៗនោះ Noomsrinart ក៏បានខលហៅប៉ូលីសមកកាន់កន្លែងកើតហេតុ ។ សា ក ស ព របស់នាងត្រូវបានរកឃើញ ២ ថ្ងៃ ក្រោយ ដោយក្រុមមុជទឹករបស់កងកម្លាំងម៉ារីន និងប៉ូលីស ។
Noomsrinart បានអះអាងថា ក្មេងស្រីជំទង់ រ ង គ្រោះ បានស្នើគាត់ឲ្យថតបរិយាកាសនៅលើស្ពាន និងថា គាត់មិនដឹងនឹងត្រូវនិយាយម៉េចទេ ហើយក៏មិនដឹងនាងមានគម្រោងលោតទឹក ស ម្លា ប់ ខ្លួនបែបនេះដែរ ។
ថ្វីការអះអាងរបស់គាត់យ៉ាងណាក៏ដោយ ប៉ូលីសនិយាយថា Noomsrinart អាចប្រឈមមុខបទ ចោ ទ ប្រកាន់ បរាជ័យជួយមនុស្សដែលមានគ្រោះថ្នាក់ ៕