(ភ្នំពេញ)៖ ឆ្លើយតបចំពោះព័ត៌មានដែលបណ្តាញសង្គម Facebook មួយចំនួនផ្សព្វផ្សាយថា «អាជ្ញាធរប្រទេសវៀតណាមកម្ទេចស្វាយស្រស់កម្ពុជា ដែលមានអត្ថន័យថា ស្វាយខ្មែជាង៦ពាន់តោន បម្រុងនាំចូលទៅវៀតណាមត្រូវបានចាប់រួចកំទេចចោល ដោយចាទថាខុសច្បាប់ ខណៈវៀតណាមនាំចូលបន្លែផ្លែឈើគីមីទាំងឡានចូលកម្ពុជាគ្មាន អ្នកណាអើពើ» នោះ, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះកើតឡើងតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ហើយផ្លែស្វាយដែលវៀតណាមចាប់នោះ មានតែចំនួនជាង៦តោនប៉ុណ្ណោះ ដែលនាំចូលដោយគ្មានឯកសារត្រឹមត្រូវ មិនដល់៦ពាន់តោនទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «តាមការពិតតាមរយៈឯកសារកំណត់ហេតុជាភាសាវៀតណាម និងបកប្រែក្រៅ ផ្លូវការជាភាសាជាតិឃើញថា ស្វាយមានចំនួនតែ៦៦៦០គីឡូក្រាមតែប៉ុណ្ណោះ (ជាង៦តោន) ដែលបានដឹកចេញដោយគ្មានឯកសារអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមការបញ្ជាក់ឱ្យដឹងពីប្រធាននាយកដ្ឋាន ភូតគាមអនាម័យវៀតណាម លោក Le Son Ha (ទំនាក់ទំនងតាម Messenger) វេលាម៉ោង០៤៖៤៣នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នេះថា ចាប់ពីខែមេសា ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ មិនទាន់មានករណីការបំផ្លាញស្វាយស្រស់ពីកម្ពុជា ទៅប្រទេសវៀតណាមឡើយ ព្រោះស្វាយដែលធ្វើការនាំចូលវៀតណាម សុទ្ធតែមានឯកសារភូតគាមអនាម័យត្រឹមត្រូវ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសលើកឡើងពីបញ្ហាផ្លែស្វាយនេះដែរ លោករដ្ឋមន្ត្រី បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មផងដែរ ដើម្បីជំរុញផលិតកម្ម និងពាណិជ្ជកម្មស្វាយ នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Kingdom Fruit International Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានធ្វើការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសបារាំងនិងរុស្ស៊ី។ តាមរយៈការត្រួតពិនិត្យភូតគាមអនាម័យរបស់មន្រ្តីជំនាញបានឱ្យដឹងថា ផ្លែស្វាយដែលបម្រុងនាំចេញបានធ្វើការលាងសំអាត និងសំដិលបាញ់ខ្យល់ឱ្យស្ងួតទឹក ទើបធ្វើការវេចខ្ចប់រក្សាទុកក្នុងកន្លែងត្រជាក់ ១៤អង្សាសេ រួចធ្វើការនាំចេញតាមផ្លូវអាកាស។ តាមទិន្នន័យនាំចេញឃើញថា ឆ្នាំ២០១៨ នាំចេញទៅប្រទេសបារាំងមានចំនួន១៨៩តោន និងប្រទេសរុស្ស៊ីមានចំនួន១៧តោន។ ចំណែកឯកត្រីមាសទី១ ដើមឆ្នាំ២០១៩នេះ ការចេញទៅប្រទេសបារាំងមានចំនួន៤២តោន និងប្រទេសរុស្ស៊ីមានចំនួន១៦តោន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា «សួរថាហេតុអ្វីបានជាផ្លែស្វាយកម្ពុជា អាចនាំចេញទៅប្រទេសបារាំងបាន? ចម្លើយ គឺស្វាយមិនមែនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬលក្ខខណ្ឌពិសេសសម្រាប់ប្រទេសបាំរាំងទេ។ ប្រទេសនាំចេញមិនចាំបាច់ស្នើសុំជាមុនទេ ប៉ុន្តែការនាំចេញត្រូវតែគោរព និងចាត់ចែងឱ្យមានអនុលោមភាពតាមវិធានភូតគាមអនាម័យ ដែលមានជាធរមាន។ ការណ៍នេះ តម្រូវឱ្យមានការគ្រប់គ្រងចម្ការស្វាយឱ្យបានល្អ តាំងពីដាំដុះរហូតដល់ប្រមូលផល ហើយកន្លងមក អគ្គនាយកដ្ឋានកសិកម្ម ក៏បានធ្វើការបណ្តុះបណ្តាលពីបញ្ហានេះ ដល់បណ្តាកសិកដ្ឋានស្វាយជាច្រើនផងដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងទៅនឹងការចុះបញ្ជីចម្ការស្វាយ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នបន្ទាប់ពីការដំឡើងម៉ាស៊ីនប្រព្រឹត្តិកម្មអនាម័យ សម្លាប់សមាសភាពចង្រៃដោយចំហាយទឹកក្តៅ (Vapor Heat Treatment-VHT) របស់ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd រួចមក មានកសិដ្ឋានស្វាយចំនួន០៥ ដែលមានផ្ទៃដីសរុប ចំនួន១០០៨ហិកតា បានធ្វើការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលបានការចុះវាយតម្លៃពីមន្រ្តីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េ (Animal and Plant Quarantine Agency – APQA) កាលពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០១៩។ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យនេះ នឹងផ្ញើជូនភាគីកម្ពុជាវិញ បន្ទាប់ពីមានការសម្រេចជាផ្លូវការពីថ្នាក់ដឹកនាំ APQA។ កន្លងមកកសិដ្ឋានចម្ការស្វាយទាំងអស់ពិសេសក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអគ្គនាយកដ្ឋាន កសិកម្មធ្វើការបណ្តុះបណ្តាលពីបច្ចេកទេសគ្រប់គ្រងចម្ការ តាំងពីដាំដុះរហូតដល់ការប្រមូលផលជាច្រើនដងផងដែរ និងបាននិងកំពុងបន្តជាហូហែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចុះបញ្ជីចំការស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េ នឹងបន្តធ្វើទៀត ក្នុងចំនួនជាក់ស្តែងស្របតាមសមត្ថភាព និងចំនួនប្រព្រឹត្តិកម្មអនាម័យ សម្លាប់សមាសភាពចង្រៃដោយចំហាយទឹកក្តៅ( VHT)។ សព្វថ្ងៃមានការដំឡើងម៉ាស៊ីនប្រព្រឹត្តិកម្មអនាម័យ សម្លាប់សមាសភាពចង្រៃដោយចំហាយទឹកក្តៅ (VHT) តែមួយ ហើយសមត្ថភាពក៏នៅមានកម្រិតទាបនៅឡើយ ដូច្នេះការចុះបញ្ជីក្នុងជំហានដំបូងនេះ បានផ្តល់អាទិភាពចំពោះតែកសិដ្ឋានស្វាយរបស់ក្រុមហ៊ុនផ្ទាល់ និងកសិដ្ឋានជាដៃគូរប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកចំពោះករណីការបើកទីផ្សារនាំចេញផ្លែឈើកម្ពុជា ទៅកាន់ប្រទេសចិន លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម បាននិងកំពុងជំរុញអនុវត្តក្រោមក្របខណ្ឌផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីនាំចេញផ្លែចេក ស្វាយ និងសណ្តែកសៀងកម្ពុជាទៅកាន់ប្រទេសចិន ដែលភាគីកម្ពុជា និងចិន បានចុះហត្ថលេខានៅសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ញើលិខិតលេខ១៧៨៤ កសក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីស្នើសុំជួយសម្របសម្រួលជាមួយភាគីចិន លើកិច្ចជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ដូចជាផ្លែមៀនប៉ៃលិន ស្រការនាគ ម្រេច ដូង និងទឹកមាត់ត្រចៀកកាំ ទៅទីផ្សារចិនផងដែរ ដោយស្នើទៅអគ្គរដ្ឋបាលគយចិន (GACC) ពិនិត្យលទ្ធភាពបើកការចរចារជាកញ្ចប់ព្រមគ្នាតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​FreshNews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​