សំណើច ៖ ទាហានម៉ារីនអាមេរិកម្នាក់ត្រូវបានបញ្ជូនទៅអាហ្វហ្គានីស្ថាន។ ខណៈគាត់កំពុងនៅទីនោះ គាត់បានទទួលសំបុត្រមួយពីមិត្តស្រីរបស់គាត់។
នៅក្នុងសំបុត្រនោះ នាងបានបកស្រាយថា នាងបានដេកជាមួយបុរសពីរនាក់ ខណៈគាត់ចាកចេញទៅ ហើយនាងចង់បែកពីគាត់។
រឹតបន្ថែមការឈឺចា ប់ លើមុខរបួស នាងនិយាយថា នាងចង់បានរូបថតនាង ដែលបានប្រគល់ឱ្យគាត់ត្រឡប់មកវិញ។
ស្តាប់ឮដូច្នេះ ទាហានម៉ារីននោះខឹ ងសម្បាជាខ្លាំង រួចក៏ដើរទៅរកទាហានដទៃទៀត ហើយសួរពួកគេថាតើនរណាខ្លះត្រូវសង្សារទាត់ចោល រួចឱ្យពួកគេប្រមូលរូបថតមិត្តស្រីក្បត់ចិត្តទាំងនោះឱ្យមកគាត់។
សរុបជារួម គាត់ប្រមូលបានរូបថត ២៥ សន្លឹក ដោយរូបខ្លះមានស្លៀកពាក់ត្រឹមត្រូវ រីឯរូបខ្លះគឺ ស្រា ត ន នលគក។
គាត់បានផ្ញើរូបថតទាំងអស់នោះទៅមិត្តស្រីរបស់គាត់ អមជាមួយសំណេរមួយ សរសេរយ៉ាងដូច្នេះ “ខ្ញុំមិនចាំថារូបមួយណាជានាងនោះទេ។ សូមដករូបនាងចេញ ហើយសល់ប៉ុន្មានផ្ញើមកខ្ញុំវិញ”៕