ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីងនាវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខុនដូ ប្រេសស៊ីស រ៉ូប៊ី ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវតីដែលរងគ្រោះខាងលើមានឈ្មោះ លីង យ៉ាង អាយុ១៦ឆ្នាំ កំពុងមានផ្ទៃពោះ៣ខែ មុខរបរលក់ដូរ ស្នាក់នៅក្នុងខុនដូរ ប្រេសស៊ីស រ៉ូប៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពពីស្រ្តីម្នាក់ដែលត្រូវជាមិត្តភ័ក្រនារីរងគ្រោះបានឲ្យដឹងថា លីង យ៉ាង និងបុរសជនជាតិចិនខាងលើនោះគឺជាសង្សារនឹងគ្នា ស្នាក់នៅក្នុងខុនដូរជាន់ទី៨
ពួកគេទាំង២នាក់ឧស្សាហ៍មានទំនាស់ជាមួយគ្នាណាស់ រហូតដល់បុរសជនជាតិចិននោះប្រើអំពើហិង្សារ ទោះបីជានាងកំពុងមានផ្ទៃពោះ៣ខែទៅហើយ ដោយឡែកមុនពេលមានហេតុការណ៍ខាងលើនេះផ្អើល
បុរសជនជាតិចិនដែលត្រូវជាសង្សាររបស់នារីរងគ្រោះ បានវា យ ធ្វើបាបនាងរហូតដល់សន្លប់ក្នុងបន្ទប់ទឹក ក្រោយពេលទទួលបានឆាតនាងភ្លាម ខ្លួនក៏មានការ ស ង្ស័ យទើបឡើងទៅមើលឃើញដូច្នោះនាំនាងទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់តែម្តង រួចក៏ប្តឹងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ផងដែរ ។
បច្ចុប្បន្ននយុវតីរងគ្រោះបានសម្រាកនៅមន្ទីរពេទ្យបាយ័ន្ត ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព ចំណែកឯបុរសជនជាតិចិនដែលត្រូវជាសង្សារ គេមិនទាន់ស្គាល់អត្តសញ្ញានោះទេ រងចាំសមត្ថកិច្ចស្រាវជ្រាវចាត់ការតាមនិតិវិធី ៕
ចង់ជ្រាបព័ត៍មាននេះ សូមទស្សនាវិដេអូខាងក្រោមនេះ ៖