ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់តែតុលាការហើយ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។
ក្រោយពីឮដំណឹងនេះ ស្រាប់តែអ្នកនាង ដួលសន្លប់ស្តូកស្តឹងតែម្តង បណ្តាលឲ្យ ស្វាមីរបស់អ្នកនាង ពិតជាព្រួយបារម្ភយ៉ាងខ្លាំង ពិសេសគឺកូនរបស់គាត់ ស្រែកយំខ្លាំងណាស់ ទាររកម្តាយ ព្រោះគាត់នៅក្មេងណាស់។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងឈឺចាប់ថា “ការឈឺចាប់ដែលគ្មានអ្នកយល់ និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញរយៈពេលយូរមកហើយ
ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លីគេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ អរគុណសន្តិភាព”។
ក្រោយពីបង្ហោះបែបនេះរួចហើយ ស្រាប់តែប្រហែលជាម៉ោង ៩យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា ក៏បាន ឡាយវីដេអូ រៀបរាប់ពីដើមហេតុដែលបណ្តាលឲ្យរូបគាត់ដាក់ពាក្យបណ្តឹងឈានដល់ការចាប់ខ្លួន លោកស្រី ទ្រី សុផានិត
ដែលត្រូវជាបងរបស់ខ្លួន ក្នុងវីដេអូនេះ គាត់បាននិយាយរឿងជាច្រើន គាត់មិនចង់ធ្វើបែបនេះទេ តែបើសិនជាគេប្រើពាក្យសំដីបរិហារកេរ្តិ៍ជាសាធារណៈ តើមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម៖