កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបដល់សាធារណៈជនឲ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃេីញលេីបណ្តាញសង្គមហ្វេសបុក(Facebook) រៀងរាល់ថ្ងៃ គណនីមួយឈ្មោះ Zey Neang លក់ឡេលាបស្បែកស 100% កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មានក្រុមហ៊ុននាំចូលស្របច្បាប់ និងគ្មានច្បាប់អនុវត្តន៍ផ្សព្វផ្សាយពីក្រសួងសុខាភិបាល ដែលមានឈ្មោះដូចជា៖
១- ឡេលាបស្បែក Dr. white body lotion, ២- ឡេលាបក្លៀក Dr. white ampit day cream, ៣- ឡេលាបក្លៀក Dr. white ampit night cream, ៤- ឡេលាបមុខ Dr. white skincare, ៥, Dr.white ampit scrubដេីម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នក ប្រេីប្រាស់
ទៀតនោះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនេះមកវិញ ដេីម្បីកំទេចចោល។ ប្រភព៖ ក្រសួងសុខាភិបាល