ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជំងឺកូវីដ បានរីករាលដាលលើពិភពលោក ជាពិសេសបានឆក់យកជីវិតមនុស្សជាច្រើនលើពិភពលោកទៀតផង ។
សូមរំលឹកផងដែរថា លោកជំទាវ ឱ វណ្ឌឌីន បានឲ្យសារព័ត៍មានក្នុងស្រុកមួយដឹងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើនគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងដែលមានការជួបជុំមានមនុស្ស គ្នាច្រើនបានមានច្រើនជា បន្តបន្ទាប់។
យ៉ាងណាមិញនេះបើយោងតាមគណនីយ្យហ្វេសប៊ុករបស់Nget Outdomdara បានបង្ហោះសាថា 12.11.2020 កូវីដសុីរោងបាត់មួយហើយ រៀបឆាកជិតរួចហើយ ខាងស្រុកចុះមកហាមឃាត់មិនអោយប្រគុំទេ ដាច់បាយហើយឆ្នាំនេះ៕