រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិន ដែលអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីដែលមានការជួបជុំគ្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងនោះទេ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ឌឌីន បានឲ្យកោះសន្តិភាពដឹ ងនៅថ្ងៃរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុងហាមការមិនអនុញ្ញាឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមានចំនួនច្រើន ។
ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងដែលមានការជួបជុំមានមនុស្ស គ្នាច្រើនបានមានច្រើនជា បន្តបន្ទាប់ ។
លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាលបន្តថា ក្រសួងមិនដែលអនុញ្ញាតឲ្យមានការជួបជុំគ្នាដែលមានចំនួនច្រើននោះទេ ។
លោកជំទាវបានបញ្ជាក់ថា ៖«កន្លងមកយើងអត់ដែលបានប្រកាសឲ្យបើកឲ្យមានការរៀបចំរៀបអាពាហ៍ពិពាហ៍ បុណ្យ និងពិធីផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំច្រើនទេ ។
ហើយក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល» ។
អ្នកនាំពាក្យបានលើកឡើងថា បើសិនក្នុងករណីចាំបាច់បំផុតអ្នកដែលចួលរួមក្នុងពិធីត្រូវអនុវត្តដូចជា បាញ់អាកាល់កុល ជែល ស្ទង់កំដៅ និងពាក់ម៉ាស់ ដែលជាវិធានការរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បច្ចុប្បនេះក្រសួងបានកំពុងពិភាក្សាគ្នាក្នុងការហាមឃាត់ជាថ្មី ហើយបើមានអ្វីថ្មីក្រសួងនឹងចេញជាបន្តបន្ទាប់ ។
ពាក់ព័ន្ធនឹងការហាមឃាត់ចំពោះកម្មវិធីរៀបអាពាហ៍ពិពាហ៍ពិធិបុណ្យ និងកម្មវិធីផ្សេងៗអ្នកនាំពាក្យបានអះអាងថា ចាំតាំងពីប្រកាសមិនអនុញ្ញាតឲ្យមានកម្មការរៀបចំកម្មវិធីផ្សេងដូចជា រៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងពិធីផ្សេងៗកន្លងមក ក្រសួងមិនដែលបើកអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីនេះ(រៀបអាពាហ៍ពិពាហ៍ ជប់លៀង ឬពិធីផ្សេងៗ)នោះទេ ៕ប្រភព៖ កោះសន្តិភាព