កាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់នៅប្រទេសហ្វីលីពីន ត្រូវចាប់ខ្លួនបន្ទាប់ពីរំលោភសត្វជាច្រើនក្បាលដូចជា គោ សេះ និងក្របីជាដើម។ ពេលនេះ ម្ចាស់គោរងគ្រោះមួយក្បាលក្នុងចំណោមនោះ បានចេញមុខមកអះអាងថា គោរបស់ខ្លួនពពោះហើយ។
ជនល្មើសឈ្មោះ Andy Loyola ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីប្រព្រឹត្តបទល្មើសលើកចុងក្រោយ រំលោភមេគោមួយក្បាល នៅក្រុង Silang ជិតរដ្ឋធានីម៉ានីល។ បន្ទាប់មក កសិករដែលជាម្ចាស់គោឈ្មោះ Rustico Sarno បានអះអាងថាគោរបស់ខ្លួនមានផ្ទៃពោះ
ទាំងមិនធ្លាប់ជាប់ពាក់ព័ន្ធជាមួយគោឈ្មោលផ្សេងផងនោះ។ មន្ត្រីប៉ូលិសបាននិយាយថា មេគោនេះអាចនឹងទទួលការត្រួតពិនិត្យសុខភាព ដើម្បីបញ្ជាក់ការពិត។
ជនល្មើសវ័យ ៤៦ឆ្នាំ ដែលគេជឿថាបានស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវប៉ូលិសឃុំខ្លួននៅស្ថានីយប៉ូលិសក្រុង Silang ខេត្ត Cavite ភាគខាងត្បូងរដ្ឋធានីម៉ានីល។ មន្ត្រីប៉ូលិស ក៏បានបញ្ជាក់ផងដែរថា សម្ភារៈជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើន ត្រូវរឹបអូសពីជនសង្ស័យ ពេលចាប់ខ្លួនកាលពីសប្ដាហ៍មុន៕ ប្រភព៖ news.sabay