ខេត្តកណ្ដាល៖ ដោយសារតែ ខឹ ងខាងស្រីសុំផ្ដាច់ពាក្យវិញ ធ្វើឱ្យខាងប្រុសជាអតីតគូដណ្ដឹងផ្ទុះ កំ ហឹ ងទាញកូនកាំបិតចាក់កូនក្រមុំបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ជ ន ស ង្ស័ យ ឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរលក់ស្រាក្រឡុក មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។ ចំណែក ជ ន រ ង គ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា មុខរបរនៅផ្ទះ។

សាក្សីបានឱ្យដឹងថា ជ ន ស ង្ស័ យ និងជនរងគ្រោះជាគូដណ្តឹងនឹងគ្នា តែដោយសារខាងស្រីដឹងថា ជ ន ស ង្ស័ យ ជាមនុស្សប្រើប្រាស់ គ្រឿ ង ញៀ ន ហើយធ្លាប់វា យ ធ្វើបាប ជ ន រ ង ជាញឹកញាប់ផងនោះ

ក្រុមគ្រួសារខាងស្រីក៏សុំផ្តាច់ពាក្យវិញទៅ។ ក្រោយពីផ្ដាច់ពាក្យរួច ជ ន ស ង្ស័ យ ចេះតែមកទាក់ទងរំខាន ជ នរ ង គ្រោះរហូត តែត្រូវជ ន រង គ្រោះ បដិសេធ។

មុនពេលកើតហេតុ ឪពុកជ ន រង គ្រោះ បានឌុប ជ ន រ ង ទៅផ្ទះ ជ ន ស ង្ស័ យ ណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច កុំឱ្យមកទាក់ទងរំខានជ ន រង គ្រោះ ទៀត។

តែពេលដើរតាមផ្លូវ មិនទាន់បាននិយាយគ្នាផង ក៏ស្រាប់តែ ជ ន ស ង្ស័ យ ទាញកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះខោ យកមកចា ក់ ជ ន រង គ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំ

បណ្តាលឲ្យលិចជ្រៅ ហូរឈា ម និងសន្លប់បាត់ស្មារតី។ រួច ជ ន ស ង្ស័ យ បានបោះកាំបិតចោល ហើយរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះទៅអន្តរាគមន៍ជួយយកជនរ ង គ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ និងចា ប់ យកវត្ថុតាង៖

កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រ មានប្រឡាក់ឈា ម១ ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចា ប់ខ្លួន ជ ន ស ង្ស័ យ យកមកចាត់ការតាមនីតិវិធី៕