ការកែ​សុ ដ ន់ ​ឬ​កែ​ ដើ ម ទ្រូ ង ​ដោយ​ ការ វះ កា ត់ ភាគច្រើន​កើតមាន​ចំពោះ​ស្ដ្រី​ដែល​នៅ​លីវ និង​ស្ដ្រី​វ័យ​កណ្ដាល​ដែល​មាន​បញ្ហា ដើ ម ទ្រូ ង ​​យារ​ធ្លាក់​ខ្លាំង ដើ ម ទ្រូ ង ​​តូច ឬ​មិន​មាន​ដើ ម ទ្រូ ង ​​តែម្ដង​។

ការវះកាត់​កែ​ដើមទ្រូង​អាចជា​មូលហេតុ​នៃ​ការ វះ កា ត់ ​ព្យាបាល ជម្ងឺ និង​ជា​ផ្នែក​មួយ​នៃ​ការ វះ កា ត់ ​កែ​សម្ផស្ស​ផងដែរ​។ តើ​ការ វះ កា ត់ ​កែ​ដើ ម ទ្រូ ង ​​ធ្វើឡើង​ដូចម្ដេច​? តើ​វះ កា ត់ ​កែ​សម្ផស្ស នេះ​អាច​មាន​បញ្ហា​ដែរឬទេ​?

ដើម្បី​ធ្វើ​ការបកស្រាយ​អំពី​ការ វះ កា ត់ ​ដើ ម ទ្រូ ង ​តាមដំណើរ​នេះ​ជូនប្រិយ​មិត្ដ​ អ្នកអាន​ទាំងឡាយ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ធ្វើ កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទ​សីហា អ្នកជំនាញ​ខាង​ វះ កា ត់ ​កែ​សម្ផស្ស​នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុខ​ហុក​។​

​មូលហេតុ​ដែល​ត្រូវ​វះ កា ត់ ​ដើមទ្រូង​

​នៅពេលដែល​យើង​ឮ​ថា​ការ វះ កា ត់ ​កែ​សុដន់ យើង​តែង​គិតថា​មាន​មូលហេតុ​តែមួយគត់​គឺ​ការកែ​សម្ផស្ស​។ ផ្ទុយទៅវិញ​នៅ មាន​មូលហេតុ​ផ្សេងទៀត​ដែល​បណ្ដាល​អ្នក​ជម្ងឺ​សម្រេច​ចិត្ដ​ទៅ​ទទួល​ ការ វះ កា ត់ ​លើ​ សុ ដ ន់ ​។​

០១) មូលហេតុ​វះ កា ត់ ​ដោយ​ការព្យាបាល​ជម្ងឺ ៖ ការ វះ កា ត់ ​នេះ​អាច​កើតឡើង​ដោយសារ​តែ​ការព្យាបាល​ជម្ងឺ ដូចជា​មាន បញ្ហា​ដុំ​ក្នុង​ សុ ដ ន់ ឬ​ជា​ជម្ងឺមហារីក​ជាដើម​។ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ធ្វើការ​ វះ កា ត់​យក​ក្រពេញ​សុ ដ ន់ ​​ចេញ​ហើយ​ធ្វើការ​ បង្កើត​ជា​រូបរាង សុ ដ ន់ ​​ឡើងវិញ ដោយ​មធ្យោបាយ​ផ្សេងៗ​។​

០២) មូលហេតុ​វះ កា ត់ ​ដោយ​ការកែ​សម្ផស្ស ៖ ក្រៅ​ពី​បញ្ហា​ព្យាបាល​ជម្ងឺ​ហើយ​នោះ វិធី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ វះ កា ត់ ​កែ សម្ផស្ស​សម្រាប់​ស្ដ្រី​ទាំងឡាយ​ផង​ដែរ​។

បញ្ហា​នេះ​អាច​កើត​មាន​សម្រាប់​អ្នក​ដែល​នៅ​លីវ​មិនសូវ​មាន​ដើ ម ទ្រូ ង ​ ដែល​ចាំបាច់​ត្រូវការ ធ្វើឱ្យ​ខ្លួន​មាន​សុ ដ ន់ ​​ឡើងវិញ​គួរ​ជាទី​ពេញចិត្ដ​ដោយ​ការ វះ កា ត់ ​ដើ ម ទ្រូ ង ​​ ។

មួយ​វិញ​ទៀត​គឺ​ចំពោះ​អ្នក​ដែល​ក្រោយ​ពី​សម្រាលកូន​ហើយ ដើ ម ទ្រូ ង ​​មាន​សភាព​យារ​ធ្លាក់ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​គាត់​សម្រេច​ទៅ​ធ្វើ​ការ វះ កា ត់ ​កែ​ ដើមទ្រូង ដើម្បី​បាន​ដើ ម ទ្រូ ង ​​គួរ ជាទី​ពេញចិត្ដ​សម្រាប់​ខ្លួន​។ ឯ​មួយវិញទៀត​គឺ​ចំពោះ​ស្ដ្រី​វ័យ​ចំណាស់​នៅ​អឺរ៉ុប​គឺ​មក​ធ្វើ​ការ វះ កា ត់ ​កែ ​សម្ផស្ស ដោយសារតែ​មាន​បញ្ហា ដើ ម ទ្រូ ង ​​ធ្លាក់​ខ្លាំង​។​

​វិធី​វះកា ត់ ​កែ​ដើ ម ទ្រូ ង ​​

​ចំពោះ​ការ វះ កា ត់ ​ដើ ម ទ្រូ ង ​​ភាគច្រើន​គេ​ជ្រើសរើស​យក​ការដាក់​ស៊ី​លី​កូន​ ទៅក្នុង​ទ្រូង​។ ស៊ី​លី​កូន​គឺជា​ប្រ ភេ ទ ​ប្រូតេ​ស៏ (Prothese)​ម្យ៉ាង​ដែល​មាន​រាង​ដូច​សុ ដ ន់ ​ សភាព​ទន់ជ្រាយៗ​ដែល​មាន​ទៅ​តាម​ទំហំ​របស់​មនុស្ស​។

វិធី​នៃ​ការ វះ កា ត់ ​កែ​ដើ ម ទ្រូ ង ​​នេះ យើង​ត្រូវ​ធ្វើ​ការ វះ កា ត់ ​នៅ​ជុំវិញ​ក្បាល​ សុ ដ ន់ ហើយ​បញ្ចូល​ស៊ី​លី​កូន​ចូល​ទៅក្នុង ដើម្បី​ឱ្យ​ដើ ម ទ្រូ ង ​​មាន​សភាព​ប៉ោង​ស្អាត​តាម​ធម្មជាតិ ។ ឯ​វិធី​មួយវិញទៀត បើ​សុ ដ ន់ ​​ដែល​ធ្លាក់​ខ្លាំង​គឺ​គេ​វះ កា ត់ ​នៅ​ខាងក្រោម​សុ ដ ន់ ​ និង​អាច​វះ​នៅ​ខាង​ចំហៀង​តែម្ដង​។

ប៉ុន្ដែ​ភាគច្រើន​នៃ ការ វះ កា ត់ ​ដើ ម ទ្រូ ង ​​នេះ គេ​និយម​វះ កា ត់ ​នៅ​ជុំវិញ​ក្បាល​សុ ដ ន់ ​​ជាង ព្រោះ​នៅពេលដែល​ដេរ​ភ្ជិត​មកវិញ​ធ្វើឱ្យ​មិន​មាន​ស្នាម​អ្វី​គួរ​ឱ្យ​កត់ សម្គាល់​នោះទេ​។ ក្នុង​ការវះ កា ត់ គេ​ត្រូវ​ការ វះ កា ត់ ​ដាក់​ស៊ី​លី​កូន​នៅ​កល់​ខាងក្រោម​ក្រពេញ​សុ ដ ន់ ​ បើ​ក្នុង​ករណី​មិន​មាន​ក្រពេញ​សុ ដ ន់ ​ គ្រប់គ្រាន់​នោះ គេ​ត្រូវ​ដាក់​ស៊ី​លី​កូន​នៅ​ខាងក្រោម​សាច់ដុំ​ទ្រូង​តែម្ដង​៕

ខាងក្រោមនេះជាវីដេអូសកម្មភាពផ្សេងៗនៃការវះ កា ត់ សុ ដន់ ដែលមានប្រភពពីវៀតណាម
សូមអធ្យាស្រ័យដែលយើងខ្ញុំមិនអាចដាក់វីដេអូនៅលើអត្ថបទបាន ដើម្បីទស្សនាវីដេអូ សូមចុចលើលីងខាងក្រោមនេះ៖
www.855.news/videos/1200