​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា បាន​កែប្រែ​ជីវិត​ឲ្យ​បាន​ប្រសើរ​ឡើង​បន្តិច​ហើយ ក្រោយ​ពី​ការ​រស់នៅ​យ៉ាង​តោកយ៉ាក ស្រអាប់​ពណ៌​ស្ទើរតែ​មើល​មិន​យល់​ក្នុង​រយៈពេល​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ ពោល​គឺ​ក្រោយ​ពេល​ដែល​នាង​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​តារាចម្រៀង​បែប​យេ​យេ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាក​ឆ្ងាយ​ស្ទើរ​ទាំងស្រុង​ពី​អាជីព​សិល្បៈ​ចម្រៀង​របស់​នាង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០២​មក​ម្ល៉េះ ហើយ​ចាប់តាំងពី​នោះ​មក គេ​មិនដឹង​ដំណឹង​ពី​ជីវិត​នាង​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ​ជា​ចៃដន្យ​គេ​បាន​ពើបប្រទះ​ឃើញ​រូប​នាង​ក្នុង​រូបរាង​តោកយ៉ាក​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​រាវ​ខ្ច​ង​ខ្ចៅ​ដើម្បី​ចិញ្ចឹមជីវិត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពី​ពេល​នោះ​មក ជីវិត​របស់​នាង​ត្រូវ​បាន​លាតត្រដាង​ឲ្យ​មហាជន​បានដឹង ហើយ​ម្នាក់​ៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ក្នុង​ពេល​ដែល​គេ​បានដឹង​ពី​ជីវិត​របស់​នាង អ៊ុំ គ​ន្ធា ដែល​ធ្លាប់តែ​ស្រស់​ស្អាត ប្រែ​មក​ជា​ស្រអាប់​ពណ៌​មើល​មិន​យល់ បូក​រួម​ជាមួយ​ការ​ធ្វើ​សកម្មភាព​មិន​គប្បី​ជា​ច្រើន​ផង​ដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្ទុក​នូវ​ជំងឺ​សង្គម​ដ៏​កាច​សាហាវ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​បាន​ភ្លើត​ភ្លើន​មាន​ដៃគូរ​ស្នេហា​ដែល​មិន​សមប្រកប ក្រោយ​ពេល​ដែល​នាង​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី និង​ជា​តារាចម្រៀង​លោក ផា​ន សុ​ផាត នោះ​មក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ព័ត៌មាន​ពី​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​នោះ នាង​ក៏​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរសជន​នានា ជា​ពិសេស​មិត្ត​ក្នុង​សិល្បៈ ដែល​រហូត​មក​ទល់​នេះ នាង​ហាក់​បាន​កែប្រែ​ជីវិត​បាន​គ្រាន់បើ​បន្តិច​ឡើង​វិញ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​លោក អ៊ឹម ជីវ៉ា ក្នុង​ពេល​ដែល​លោក​បាន​នាំ​អំណោយ​ថវិកា​ពី​សប្បុរស​ជន​ទៅ​ឲ្យ​នាង អ៊ុំ គ​ន្ធា កាលពី​ពេល​ថ្មី​ៗ​នេះ នាង អ៊ុំ គ​ន្ធា បាន​អះអាង​ថា បច្ចុប្បន្ន​នាង​បាន​ភ្ញាក់​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​ដើរ​ផ្លូវខុស​ដោយ​មិនដឹង​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ដែល​រឿងរ៉ាវ​កន្លង​មកនេះ នាង​មានការ​ខ្មាស់​ខ្លួនឯង និង​មហាជន​យ៉ាង​ខ្លាំង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បញ្ជាក់​ថា នាង​ពិតជា​មានការ​សោកស្តាយ​ចំពោះ​អ្វី​មិនល្អ​ដែល​នាង​បាន​ធ្វើ​កន្លង​មក ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​បងប្អូន​សិល្បករ និង​ក្រុម​គ្រួសារ ដោយ​កូន​ៗ​របស់​នាង​តែងតែ​ត្រូវ​បាន​គេ​ម៉ាក់​ងាយ​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​ពួក​គេ​ទៅ​សាលា​ម្តង​ៗ​។ យ៉ាងណា រយៈពេល​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ នៅ​ទីបំផុត​នាង​បាន​ភ្ញាក់ខ្លួន​ឡើង​វិញ​ហើយ ពោល​គឺ​ភ្ញាក់ខ្លួន​ដូច​ខ្មោច​៧​ថ្ងៃ ដោយសារ​តែ​នាង​តែងតែ​ទទួល​បានការ​លើកទឹកចិត្ត​ពី​សប្បុរស​នានា មិត្ត​សិល្បករ​ជា​បន្តបន្ទាប់ ជា​ពិសេស​គឺ​ការ​ជួយ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី​សមាគម​សិល្បករ​ខ្មែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង​បញ្ជាក់​ថា ជាង​នេះ​ទៅ​ទៀត នាង​ក៏​ជា​មន្ត្រី​មួយ​រូប​ដែល​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ហើយ​ប្រាក់ខែ​ដែល​ទទួល​បាន​នោះ គឺ​នាង​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​មួយ​ផ្នែក និង​មួយ​ផ្នែក​ទៀត​អាច​មាន​លទ្ធភាព​ឲ្យ​កូន​បាន​រៀនសូត្រ​ផង​ដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក៏​ដោយ បើ​តាម​អ្នក​នាង អ៊ុំ គ​ន្ធា នាង​ពិតជា​អរគុណ​ដល់​សប្បុរសជន​នានា ជា​ពិសេស​មិត្ត​សិល្បករ​ដែល​តែងតែ​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​គ្រួសារ​របស់​នាង​បន្តបន្ទាប់ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នាង​មាន​បញ្ហា​សុខភាព​មិនល្អ តែ​នាង​នៅ​នឹង​ពុះពារ​មើលថែ​កូនចៅ​រហូត​ដក់ដង្ហើម​ចុង​ក្រោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​តារាចម្រៀង​អ្នក​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​ឃ្លាត​ចាក​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​អ្នក​នាង​បាន​កើត​នូវ​ជំងឺ​សង្គម​ចំនួន​ប្រមាណ​១៨​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​អ្នក​នាង​គេចខ្លួន​ពី​ពិភព​សិល្បៈ ហើយ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ទាំង​ពីរ​នាក់​ក្នុង​បន្ទុក​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ សព្វ​ថ្ងៃនេះ នាង អ៊ុំ គ​ន្ធា រស់នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំង ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖​ កោះសន្តិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​