ភ្នំពេញ ៖ តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសី បានបង្ហោះសារភ្ជាប់ជាមួយរូបភាពបង្កការភ្ញាក់ផ្អើលដល់មហាជនពិសេសអ្នកគាំទ្ររបស់នាង។ ខណៈដែលតារាស្រីរូបនេះបានប្រកាសចូលមន្ទីរពេទ្យទាំងយប់តែម្តង។
តាមរយៈការបង្ហាញសារបង្កការភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនជាច្រើន បានផ្ញើសារសួរនាំ និងជូនពរឲ្យតារាចម្រៀងស្រីកញ្ញា សុខ ពិសី ឆាប់ជាសះស្បើយពីជំងឺ។ មិនតែប៉ុណ្ណោះក៏មានខ្លះទៀតនិយាយថាបង សី ប្រហែលជារវល់ពេកហើយទើបបានជាខំរហូតធ្លាក់ខ្លួនឈឺបែបនេះ។
សារដែលត្រូវបានតារាចម្រៀងសំឡេងស្រទន់កញ្ញា សុខ ពិសី សរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាងបានលើកឡើងបែបនេះថា ផ្ដាសាយធំ ក្អក តឹងច្រមុះ ឈឺក្បាល ក្ដៅខ្លួន ក្អួតវិលមុខ គ្មានកម្លាំង កោសខ្យល់ មិនអន់ មានតែទៅពេទ្យ ស្អែកច្រៀងទៀត។
បន្ទាប់ពីបានដឹងពីស្ថានភាពជំងឺរបស់កញ្ញា សុខ ពិសី បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់ការព្រួយបារម្ភ ខណៈដែលជំងឺរបស់នាងពុំមែនធ្លាក់ខ្លួនដល់ថ្នាក់ធ្ងន់ធ្ងរងើបមិនរួចនោះឡើយ។យ៉ាងណាមិញកញ្ញា សុខ ពិសី ក៏បានសម្តែងការអរគុណនិងមានកម្លាំងចិត្តខ្លាំង បន្ទាប់ពីឃើញមានអ្នកគាំទ្រជាច្រើនព្រួយបារម្ភចំពោះនាងផងនោះ៕