បន្ទាយមានជ័យ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវដែលផ្ទុះចេញពី គណនីយ្So Phy យ៉ាងណាមិញ ក្តីស្នេហ៍៥ឆ្នាំរវាងលោកចៅហ្វាយខេត្តមានមន្តស្នេហ៍ សួន បវរ និងស្រ្តីម្ចាស់គណនីឈ្មោះ So Phy បានដើរដល់ផ្លូវបញ្ចប់មិនអាចត្រលប់បាន ក្រោយលោក សួន បវរ បោះបង់រូបនាងចោល ហើយស្រ្តីរូបនេះដាច់
ចិត្តលេបថ្នាំដោយសាររងភាពអាម៉ាស និងក្តីស្រលាញ់ជ្រាលជ្រៅកាត់ថ្លៃពុំបាន តែក្រុមគ្រួសារសង្រ្គោះទាន់ពេលវេលា។យ៉ាងណាមិញនៅថ្ងៃនេះស្រ្តីដែលអះអាងថាខ្លួនជាជនរងគ្រោះព្រោះស្នេហ៍លោកចៅហ្វាយខេត្តរូបស្រស់ បានរំលេចខ្លួនទៅដល់មុខសាលាខេត្តបន្ទាយមានជ័យទាំងក្នុងដៃមានបដារចារអក្សរខ្លីថា
«នាងខ្ញុំ សុភី កំពង់ចាម សុំជួបប្តី សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ»។ ចំពោះការស្ម័គ្រចិត្តកាន់បដាររត់ទៅដល់មុខកន្លែងធ្វើការប្តី ក្រៅច្បាប់ នាង សុភី ថាសុំត្រឹមជួបលោកចៅហ្វាយខេត្តជាគូស្នេហ៍រូបនេះ ក៏ពុំបានសម្រេចបំណងឡើយ ដោយសារមន្រ្តីសាលាខេត្តចេញមកអន្តរាគមន៍
និងប្រាប់ថា លោកអភិបាលខេត្តមិននៅឡើយ។យ៉ាងណាមិញ លោក សួន បវរ ចេញមុខទទួលខុសត្រូវ រឿងលួចលាក់បង្កាត់ភ្លើងស្នេហ៏ជាមួយ គ្នា ប្រមាណជា៥ឆ្នាំក្រៅច្បាប់ឥឡូវករណីនោះត្រូវបាន ភាគីលោក សួនបវរ និងអ្នកស្រី ឡៅ សុភី ជាស្រីស្នេហ៏បានព្រម ព្រៀង គ្នាបញ្ចប់ទំនាក់ទំនងដោយលោកសួនបវ ព្រមផ្តល់ថវិការឲ្យ ២ម៉ឺនដុល្លារ បញ្ចប់រឿង ។
យោងតាមកិច្ចសន្យា របស់ ស្ត្រីឈ្មោះ ឡៅ សុភី ចុះថ្ងៃទី ៣០មេសា ឆ្នាំ២០១៩ នៅចំពោះ មុខ មានស្ត្រីជាម្តាយ ពូបង្កើត និង មេធាវី ឈ្មោះ ឥន យឿន បានបញ្ជាក់ថា «នាងខ្ញុំ សូន្យា ថាបញ្ចប់ទំនាក់ទំនង និងមិនធ្វើការរំខាន ចំពោះ ឈ្មោះសួន បវរ ជារៀងរហូត។កិច្ច
សន្យាបន្តថា នាងខ្ញុំសូមសន្យាថា មិនបង្កបញ្ហាឬការរំខានតាមគ្រប់រូបភាព ទោះដោយផ្ទាល់ ឬដោយប្រយោល ឬសកម្មភាពណាមួយដែលមានគោល បំណង គំរាមគំហែង ការប្រើអំពើហិ ង្សាការប្រមាថ បរិហាកេរ្តិ៍ បង្ហោះរូបភាពមិនសមរម្យឬបភាពមិនល្អ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដែលនាំឱ្យមានការរំខាន និងប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្តផ្លូវកាយសេចក្តីថ្លៃថ្នូរនិងសិទ្ធិស្របច្បាប់របស់គាត់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ។
ស្ត្រីរូបនោះក៏ ធានាអះអាងថា លុបចោលនៅរូបភាពទាំងអស់ដែលមិនសមរម្យតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយដែលបានធ្វើកន្លងមកដែលនាំឱ្យមានការរំខាន និងប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ របស់គាត់ឡើយ។ក្នុងករវើរដែលនាងខ្ញុំមិនអនុវត្តតាមការសន្យានេះ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់។
CR: khmertopnews