ខណៈពេលដែលថ្លៃសាំងស្រុកយើង មាននិន្នាការរំកិលឡើងបន្តិចម្តងៗនោះ (សូមបញ្ជាក់ថាកន្លែងខ្លះ ថ្លៃសាំងដាក់ «តាំង» និងថ្លៃលក់ខុសគ្នាទៀតផង) ថ្លៃសាំងពិភពលោកកំពុងធ្លាក់ចុះ… ។
ការវិភាគរបស់ Reuters ឲ្យឃើញថាៈ តាមការព្យាការណ៍ នោះទិន្នផលប្រេងរបស់អាមេរិក កើនឡើង ហើយកំពុងស្ថិតក្នុងសភាពរំកិលថយចុះ ២ សប្តាហ៍ មកហើយ ។ ដូចគ្នានេះដែរ ថ្លៃប្រេង Brent សមុទ្រខាងជើងក៏ថយចុះ 1,62 USD ក្នុង១ធុង -នៅត្រឹម 70,56 USD/ធុង ។
ប្រភពប្រេងទាំងពីរ សុទ្ធសឹងថយចុះតម្លៃ ៣% ប្រៀបនឹងថ្លៃទីផ្សារប្រេងលើកមុន ។
តារាថ្លៃឋាមពលពិភពលោក ព្រឹកថ្ងៃទី០៣ ឧសភា ក៏បន្ថយធ្លាក់, ប្រេង WTI បន្តថយចុះថ្លៃ 0,06% ហើយប្រេង Brent ថយចុះ 0,27% ប្រៀបនឹងថ្ងៃម្សិលមិញ ។
ការព្យាករណ៍រយៈពេលវែង ក៏បង្ហាញថា ថ្លៃប្រេងមាននិន្នាការថយចុះ ព្រោះសន្និធិប្រេងឆៅរបស់អាមេរិកសម្បូរគួរសម ។
ក្រុមហ៊ុនផ្តល់ព័ត៌មានឋាមពល Genscape ព្យាករណ៍ថា សន្និធិប្រេងនៅមជ្ឈមណ្ឌល Cushing, Oklahoma របស់អាមេរិក កើនប្រមាណ ៩,៩ លានដុង – ឡើងដល់ ៤៧០,៦ លានដុង ។
តាំងពីអំឡុងថ្ងៃទី១៨ មេសា មកម្លេះ ថ្លៃប្រេង Brent ពិភពលោកថយចុះ 0,1% (11 cent/ធុង) ហើយមុននោះ ប្រេង WTI បានថយចុះ 9 cent/ធុង ។
ដូច្នេះ តើហេតុអ្វីបានជាសាំងស្រុកយើងបែរជារំកិលឡើងទៅវិញ ? ខណៈថ្លៃទីផ្សារពិភពលោកមាននិន្នាការដូចពោលខាងលើ ។
សូមរំលឹកសារជាថ្មីថា កន្លែងលក់សាំងខ្លះ ពុំបានលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្មនោះទេ គេថាប្តូរស្លាកតម្លៃ… មិនទាន់ ៕ ចន្ទ្រា
CR: ksn.news