ភ្នំពេញ៖ បើតាមអតីតសកម្មជន អ្នកគាំទ្រលោក សម រង្ស៊ី ក៏ដូចជាអតីតគណបក្សសង្រ្គោះជាតិថា លោក សម រង្ស៊ី នឹងត្រឡប់មកស្រុកកំណើត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

ហ្វេសប៊ុកឈ្មោះ Thierry Buth នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ថ្ងៃប្រវត្តិសាស្ត្រដែលត្រូវចងចាំ៖ ទី១) ១៩កក្កដា២០១៣ ។ ទី២) ១៩កក្កដា២០១៤ និងទី៣) ១៩កក្កដា២០១៩។

គឺថា «តោះៗ! ត្រៀមទៅទទួល លោកប្រធានស្តីទី សម រង្ស៊ី ធ្វើមាតុភូមិនិវត្តទាំងអស់គ្នា!!»។

នេះមិនមែនជាលើកដំបូងទេ ដែលមានការលេចលឺថា លោក សម រង្ស៊ី វិលមកចូលស្រុកវិញសម្រាប់ ឆ្នាំ២០១៩ ៕

ប្រភព៖ dap-news