ខេត្តប៉ៃលិន៖នារីបុគ្គលិកកាស៊ីណូម្នាក់រងរបួសផ្ទៃមុខខាងស្តាំអស់មួយចំហៀង ខណ:បើកបរ ម៉ូតូស្របទិសជាមួយនឹងរថយន្ត១គ្រឿង ស្រាប់តែបុរសចំណាស់ម្នាក់ស៊ីញ៉ូភ្លាមបត់ភ្លេត លុះចាប់ហ្វ្រាំង មិនទាន់ក៏បុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឱ្យដួលប្រាវទៅលើផ្លូវថ្នល់រងរបួសផ្ទៃមុខតែម្តង។

ហេតុការណ៍ម៉ូតូបុករថយន្តបត់ឆ្វេងឆ្លងផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ស្រីទូច អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ រងរបួសរយ:មុខផ្នែកខាងស្តាំ រស់នៅក្នុងភូមិកំពុងទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបើកបរម៉ូតូម៉ាកស៊ូម័រ ពណ៌ខ្មៅគ្មានស្លាកលេខ រងការខូចខាតផ្នែកខាងមុខស្រាល ។

ចំណែកបុរសចំណាស់ដែលបត់រថយន្តមិនមើលឆ្វេងស្តាំ មាន ឈ្មោះ ចាប សុវង្ស ភេទប្រុស អាយុ៧០ឆ្នាំ ប្រពន្ធ ឈ្មោះ ទួត ឈួប អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបើក បររថយន្តម៉ាកកាមរីឆ្លាមពណ៌ឆ្លូញ ពាក់ស្លាកលេខ ប៉ៃលិន 2A-1103 រងការខូចខាតទ្វារខាងឆ្វេងស្រាល ។

ប្រភពព័ត៌មានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីលិ ចទៅកើតក្នុងល្បឿនលឿន លុះដល់ត្រង់កន្លែងកើតហេតុ ស្រាប់តែរថយន្តខាងលើស៊ីញ៉ូបត់ឆ្វេង ស្រប ពេលដែលម៉ូតូនារីរងគ្រោះបើកបរក្នុងល្បឿនលឿន ហើយកៀកគ្នា មើលមិនទាន់ក៏ជ្រុលទៅបុកចំពាក់ កណ្តាលរថយន្តពេញទំហឹងដួលប្រាវទៅលើផ្លូវថ្នល់រងរបួសរយះថ្ពាល់ស្តាំតែម្តង ។

ក្រោយពេលកើត ហេតុនគរបាលបានចុះទៅធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ក្រុងប៉ៃលិន រង់ចាំធ្វើការដោះស្រាយ ។ ចំណែកនារីរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលរបួស៕

ប្រភព៖ baykdang