ខ្ញុំចង់ជម្រាបជូនដល់អាណាពយាបាលកុមារទាំងអស់អោយបានជ្រាបថា តាមការសិក្សាបានបង្ហាញនៅមូលហេតុ៣យ៉ាង ហេតុអ្វីបានជាអេក្រង់ (ទូរស័ព្ទ អាយផេដ) មិនល្អសម្រាប់ការអភិវឌ្ឍខូរក្បាល។ អាណាព្យាបាលទាំងអស់ត្រូវគិតអោយបានល្អិតល្អន់ ដោយមុននឹងណែនាំអេក្រង់ទូរស័ព្ទទៅទារក ឬ កូនតូចៗរបស់លោកអ្នកត្រូវតែគិតឲ្យបាន២ឬ៣ដងសិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមពិនិត្យឡើងវិញ៖ យោងទៅលើអនុសាសន៍របស់បណ្ឌិតសភាអាមេរិកផ្នែកឯកទេសកុមារ បានបង្ហាញថា កុមារដែលមានអាយុៈក្រោម១៨ខែគួរតែជាសវៀងឲ្យបានគ្រប់គ្នាជាមួយនឹងអេក្រង់ហើយលើកលែងតែនៅពេលណាដែលវាត្រូវបានប្រើប្រាស់សម្រាប់ការជជែកគ្នាតាមវីដេអូក្នុងរយៈពេលខ្លី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារដែលមានអាយុៈច្ចន្លោះ ពី១៨ខែ ដល់ ២៤ខែត្រូវបានអនុញ្ញាតឲ្យផ្តល់ឲ្យលេងអេក្រង់ដែលឪពុកម្តាយជាអ្នកជ្រើសរើសកម្មវិធីដែលមានគុណភាពខ្ពស់ (អានបន្ថែមពីអនុសាសន៍ណែនាំអំពីពេលវេលាដែលនៅជាមួយនឹងអេក្រង់ដែលមាននៅក្នុង link ខាងក្រោម)។https://www.smartparenting.com.ph/…/3-reasons-why-you-shoul…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះអ្នកឯកទេសទេសផ្លូវចិត្តកុមារជនជាតិបារាំង លោកវេជ្ជបណ្ឌិត Anne Lise Ducanda បានធ្វើការពន្យល់អំពីគ្រោះថ្នាក់ដែលអាចកើតមានចំពោះកុមារអាយុៈ២ឆ្នាំ ឬក្រោម២ឆ្នាំដែលចំណាយពេលយ៉ាងយូរជាមួយអេក្រង់តាមរយៈវីដេអូក្នុង YouTube ជាភាសាបារាំង និង មានអក្សររត់ខាងក្រោមជាភាសាអង់គ្លេស់)។ ពួកគេបានលើកឡើងពីបញ្ហាក្នុងការទំនាក់ទំនង (ភាសា និង ការនិយាយ) បញ្ហាសង្គម និង ការអភិវឌ្ឍខួរក្បាល។ សូមលើកយកកម្មវិធីទូទស្សន៍កុមារមកឧទាហរណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីទាំងអស់នោះមើលទៅដូចជាមិនមានគ្រោះថ្នាក់ ហើយថែមទាំងត្រូវបានគេពិពណ៌នាថាជាកម្មវិធីអប់រំ។ ប៉ុន្តែនៅពេលដែលកុមារធ្លាប់ជាមួយនឹងការចូលមើលកម្មវិធីលើអេក្រង់ជំនួសឲ្យការប្រាស្រ័យទាក់ទងជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនគាត់ ពេលនោះគាត់ប្រហែលជាពិបាកក្នុងការយល់អំពីការណែនាំសាម័ញ្ញៗ។

លក្ខណៈនៅក្នុងកម្មវិធីទូរទស្សន៍តែងតែសុំឲ្យកុមារនិយាយតាមពាក្យ ឬ លេខឡើងវិញ ឬ បង្រៀនឲ្យចេះរាប់ តែវាមិនចាំបាច់មានន័យថាកុមារយល់ពីអ្វីដែលគាត់កំពុងនិយាយទេ។ កូនរបស់អ្នកអាចរាប់លេខរហូតដល់១០០ប៉ុន្តែបើអ្នកសុំឲ្យគាត់ហុចគូបលេខ២ឲ្យអ្នកនោះ គាត់នឹងមិនដឹងថាលេខ២តំណាងឲ្យរបស់អ្វីនោះទេ។ នេះគឺដោយតែគាត់គ្រាន់តែថាតាមឡើងវិញដោយគ្មានការរៀនសូត្រ។ បើយោងទៅតាមលោកវេជ្ជបណ្ឌិត Ducanda ខាងក្រោមនេះជាហេតុផលបន្ថែមទៀតដែលបញ្ជាក់ពីដែនកំណត់ក្នុងការប៉ះពាល់ជាមួយនឹងអេក្រង់៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1. អេក្រង់រារាំងកុមារពីការរីកលូតលាស់ផ្នែកញាណដឹងក្នុងការប៉ះ។ លោកវេជ្ជបណ្ឌិត Ducanda និយាយថា “ការវិវឌ្ឍន៍ខួរក្បាលរបស់កុមារតូចៗគឺដូចនេះ៖ គាត់ប៉ិនប្រសព្វក្នុងការប្រើប្រាស់របស់លេង និង ស្វែងយល់ពិតៗពីអ្វីដែលនៅជុំវិញខ្លួនគាត់ជាមួយនឹងដៃរបស់គាត់”។ គាត់ដឹងរស់ជាតិតាមមាត់របស់គាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2. អេក្រង់រារាំងកូនរបស់អ្នកពីការស្វែងយល់ពីពិភពជុំវិញខ្លួនគាត់។ វាជំនួសមកវិញដោយភាពឯកកោ។ ឧទារហរណ៍ប្រសិនបើកុមារត្រូវបានគេប្រគល់បាល់មួយទៅឲ្យ គាត់អាចនឹងចាប់ផ្តើមវិភាគជាមួយនឹងញាណដឹង (អារម្មណ៍)របស់គាត់។ គាត់នឹងដឹងថាវាមានរាងមូល ឬ វាខូចរូបរាងនៅពេលណាដែលគាត់ច្របាច់វា។ នៅពេលដែលគាត់គប់បាល់ហើយបាល់រមៀលទៅជញ្ជាំង ខួរក្បាលរបស់គាត់អាចវិភាគនូវអ្វីដែលគាត់ទើបតែបានធ្វើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើសិនជាគាត់ត្រូវបានដាក់បន្តឲ្យនៅជាប់ជាមួយនឹងអេក្រង់ ពន្លឺភ្លើង និង រូបភាពបន្តបន្ទាប់នឹងទាញយកចំណាប់អារម្មណ៍របស់គាត់ហើយគាត់នឹងពិបាកដកចេញនូវអារម្មណ៍របស់គាត់ពីវា។ លោកវេជ្ជបណ្ឌិត Ducanda បន្ថែមថា “គាត់នឹងបន្តអស់រយៈពេលជាច្រើនម៉ោងក្នុងការសម្លឹងមើលអេក្រង់ហើយវាអាចនឹងបញ្ឈប់គាត់ពីការស្វែងយល់ពីពិភពដែលនៅជុំវិញខ្លួនគាត់”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3. វារារាំងដល់ការរីកលូតលាស់ផ្នែកភាសា។ កុមារអាចរៀន និង យល់ភាសាបានយ៉ាងល្អប្រសិនបើការប្រាស្រ័យទាក់ទងជាមួយមនុស្សមានការចូលរួម។ ប្រសិនបើមាននរណាម្នាក់និយាយទៅកាន់គាត់ មើលទៅគាត់ ហៅឈ្មោះគាត់ និង និយាយប្រាប់គាត់នូវអ្វីដែលគាត់កំពុងធ្វើ។

ឧទារហរណ៍៖ ប្រសិនបើឪពុកម្នាក់និយាយទៅកូនប្រុសរបស់គាត់ពេលកំពុងសម្លឹងមើលគាត់ថា “ណាថាន កូនមកនេះចាំប៉ាជួយពាក់អាវធំឲ្យកូនហើយយើងនឹងចេញទៅខាងក្រៅ” ហើយឪពុកធ្វើសកម្មភាពនៅពេលគាត់និយាយ កុមារនឹងយល់នូវអ្វីដែលឪពុករបស់គាត់ទើបតែនិយាយព្រោះជាសកម្មភាពដែលកើតឡើងព្រមគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែប្រសិនបើកុមារស្តាប់ឮប្រយោគដូចគ្នានៅក្នុងរឿងតុក្កតា ហើយវាមិននិយាយទៅកាន់គាត់ដោយផ្ទាល់ទេ ពាក្យទាំងនោះគ្រាន់តែឆ្លងកាត់គាត់ហើយគ្មានន័យខ្លឹមសារ។ ដោយផ្អែកលើបទពិសោធន៍របស់លោកវេជ្ជបណ្ឌិត Ducanda កុមារដែលងុបងុលហួសប្រមាណជាមួយនឹងអេក្រង់បង្ហាញពីរោគសញ្ញាដែលមានបញ្ហាស្រដៀងគ្នានឹងបញ្ហាអូទីស្សឹម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ពីការកំណត់រយៈពេលនៅជាមួយនឹងអេក្រង់ (រាប់បញ្ចូលទាំងការប្រើឧបករណ៍អេឡិចត្រូនិកតូចតាច និងហ្គេមប្រើប្រាស់ដើម្បីលួងលោម និងការមើលទូរទស្សន៍) ច្រើនបំផុតគឹ ១ម៉ោងក្នុងមួយថ្ងៃ។ ជំនួសមកវិញលោកបណ្ឌិត Ducanda បានស្នើរសុំឲ្យមានការសន្ទនាជាមួយកុមារនិងលេងល្បែងកំសាន្តដូចជាការលេងសម្តែងតួ។ អត្ថបទបកប្រែមិនផ្លូវការ ហើយខ្ញុំសូមមេត្តាអធ្យាស្រ័យផង ក្នុងករណីដែលបកប្រែមិនបានល្អ Cambodia Autism Network​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​