មូស្គូ៖ស្ថិតិថ្មីរបស់ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានបង្ហាញថា ការទិញមាសសុទ្ធពីធនាគារកណ្តាលរបស់រុស្ស៊ី គឺខ្ពស់បំផុតនៅត្រី មាសទីមួយនៃឆ្នាំ ២០១៩ ដែលមានចំនួនរហូតទៅដល់ ៥៥,៣ តោន ហើយការបម្រុងទុកមាសរបស់ប្រទេសនេះមានចំនួន ២,១៦៨,៣ តោន។

បើតាមសារព័ត៌មាន Sputnik ប្រទេសរុស្ស៊ីជាអ្នកទិញមាសច្រើនជាងគេម្តងទៀត ដោយបានបន្ថែមទំហំ ៥៥,៣តោន នៅត្រីមាសទី ១ ហើយប្រទេសរុស្ស៊ីបានទិញមាសចូល ២៧៤.៣ តោនក្នុងឆ្នាំ ២០១៨ ជាឆ្នាំទី ៤ ជាប់ៗគ្នានៃការកើនឡើង ២០០តោន ដែលចំនួននេះ វ៉ាដាច់អាមេរិក។ ក្រុមហ៊ុន WGC បានឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា «ការកាន់កាប់រតនាគារ ជាផ្នែកមួយនៃការជំរុញប្តូរប្រាក់របស់ខ្លួន»។

រីឯប្រទេសចិនវិញ បានបង្កើនទុនបំរុងមាសរបស់ខ្លួនសម្រាប់រយៈពេលបួនខែជាប់ៗគ្នា។ របាយការណ៍ក៏បានបង្ហាញដែរថា ប្រទេសចិន ស្ថិតក្នុងចំណោមអ្នកទិញមាសច្រើនជាងគេលំដាប់លេខ២ផងដែរ ដោយបានទិញមាសចំនួន ៣៣ តោនក្នុងត្រីមាសដំបូង។

សរុបការទិញមាសសុទ្ធពីធនាគារកណ្តាលនៅទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតនៃការទិញមាសសុទ្ធក្នុងត្រីមាសទី ១ ចាប់តាំងពីឆ្នាំ ២០១៣ ដែលបានកើនឡើង ៦៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ ១៤៥,៥ តោន៕

គួរជម្រាបជូនដែរថា យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថានៅក្នុងឆ្នាំ ២០១៦ ធនាគារកណ្តាលរបស់រុស្ស៊ី បានក្លាយ ជាអ្នកទិញមាសនាំមុខគេនៅលើពិភពលោក នៅពេលដែលខ្លួនបានទិញលោហៈ មានតម្លៃ ៣៥៦.០០០តោន​ នៅក្នុងខែកុម្ភៈ៕

ប្រភព: cpc-news