ភ្នំពេញ៖ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដេីម្បីត្រួតពិនិត្យផែនការបង្ការ ទប់ស្កាត់ និង បង្រ្កាបអំពេីលួច-ឆក់នៅរាជធានីភ្នំពេញ ។
លោកស្នងការ បានផ្តល់ឱកាសដល់ស្នងការងរហូតដល់អធិការខណ្ឌទាំង១២ បញ្ចេញមតិយោបល់ និងលេីកយកបញ្ហាប្រឈមសំខាន់ៗឱ្យចំគោលដៅ ក្នុងគោលបំណងដោះស្រាយនិងជំរុញការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាព។
តាមរយៈហ្វេសប៊ុកផេក , លោក ស ថេត ថ្លែងថា បន្ទាប់ពីបញ្ជូនកងកម្លាំងបន្ថែមចុះជួយខណ្ឌចំនួន៤ ដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា សភាពការណ៍សន្តិសុខ មានភាពល្អប្រសេីរជាងមុន និងបទល្មេីសលួច ឆក់ ប្លន់ និងបញ្ហាផ្សេងបានកាត់បន្ថយ ហេីយខណ្ឌទាំងនោះ បន្តស្នេីឱ្យរក្សាកម្លាំងដែលបានបញ្ជូន ឬបេីអាចជួយបន្ថែមកម្លាំងថែមទៀត។
បន្តពង្រឹងរបាយការណ៍ប្រចាំថ្ងៃ ខែ និងឆ្នាំ ដើម្បីដឹងថាបទល្មើសកើន ឬថយចុះ
-បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ ហើយលទ្ធផលនៃការរឹតបន្តឹងអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនាពេលយប់កន្លងទៅ បានរួមចំណែកទប់ស្កាត់បទល្មេីស ជាពិសេសកាត់បន្ថយ
គ្រោះថ្នាក់ចរាចរណ៍
-បន្តជំរុញនិងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបំពាក់កាមេរ៉ាសុវត្ថិភាព ជាពិសេសកន្លែងវេលុយ ដូរលុយ និងសហការជាមួយសមត្ថកិច្ចនៅពេលមានបទល្មេីសកេីតឡេីង
-ការពារគណ:ប្រតិភូ និងថ្នាក់ដឹកនាំកំពូលអន្តរជាតិ អធិការខណ្ឌត្រូវចុះផ្ទាល់ មិនត្រូវបណ្តោយឱ្យតែអធិការរងចុះនោះឡើយ ដើម្បីពិនិត្យកងកម្លាំង និងរៀបរយរបៀបធ្វើការ
អោយបានល្អ ព្រោះជាមុខមាត់ប្រទេសជាតិ ៕
ប្រភព: cpc-news