ខេត្តកំពង់ស្ពឺ៖ កម្មការិនីម្នាក់ដេកស្លៀករ៉ូប គ្មានលីអូ ជនសង្ស័យឃើញទ្រាំមិនបានយកកាន់កាំបិតភ្ជង់ក កុំឲ្យស្រែក បើស្រែកគេនឹងសម្លាប់ចោល ដូច្នេះជនរងគ្រោះ រួចធ្វើសកម្មភាពរំលោភរហូតទាល់តែបានសម្រេច។
កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅក្បែររោងចក្រ យីហោស៊ីគ្លូវិញ។ ជនរងគ្រោះឈ្មោះ ង.ច ភេទស្រី អាយុ ៣០ឆ្នាំ បានមកស្នាក់នៅជាមួយបងស្រី នៅភូមិកើតហេតុ។
ជនរងគ្រោះបាសនឲ្យដឹងថា មុនពេលកើតហេតុ នាងជក់លេងទូរស័ព្ទ រហូតដល់វេលា១២ កណ្ដាលអធ្រាត្រ ទើបនាងចូលដេកក្នុងបន្ទប់ជួលក្បែរបន្ទប់បងស្រីនចង ដោយស្លៀករ៉ូប ពណ៌ផ្កាឈូក គ្មានលីអូ។
រហូតដល់ម៉ោង ១រំលងអធ្រាត្រ មិនដឹងជនសង្ស័យមកពីណា បានយកជង្គង់ខាងឆ្វេងមកសង្កត់លើទ្រូងនាង រីឯដៃឆ្វេងរបស់គេកាន់កាំបិតភ្ជង់ក កុំឲ្យនាងស្រែក បើស្រែកគេនឹងសម្លាប់ចោល ដូច្នេះនាងមិនហ៊ានស្រែកទេ គឺបណ្ដោយឲ្យជនសង្ស័យរំលោភរហូតទាល់តែបានសម្រេច។
ក្រោយពីធ្វើសកម្មភាពរំលោភរួច នាងបានលួងជនសង្ស័យឲ្យចុះពីលើផ្ទះវិញ។ ពេលជនសង្ស័យបានចុះពីលើផ្ទះ ដោយដៃកាន់កាំបិតជាប់មកជាមួយផង ។ គ្រាន់តែចុះផុតភ្លាម នាងក៍ស្រែកឲ្យបងស្រីជួយថា មានគេចាប់រំលោភ ទើបឆោឡោតែម្ដង។
នារីរងគ្រោះបានបញ្ជាក់ថា នាងបានចំណាំមុខជនសង្ស័យច្បាស់ណាស់ នៅលើផ្ទៃមុខជនសង្ស័យមានស្នាមនៅចុងកន្ទុយភ្នែក ពីខាងឆ្វេង សក់រួញ មានក្លិនអាក្រក់ ស្ទើរតែទ្រាំពុំបាន ស្លៀកខោលីអូ គ្មានអាវទេ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បានឃាត់ខ្លួនយកមកសួរនាំ បានសារភាពថា ខ្លួនពិតជាបានរំលោភលើជនរងគ្រោះប្រាកដមែន។ បានសមត្ថកិច្ច បានឃាត់ខ្លួនយកមកសួរនាំ បានសារភាពថា ខ្លួនពិតជាបានរំលោភលើជនរងគ្រោះប្រាកដមែន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តចាត់ការតាមផ្លូវច្បាប់៕
CR: kbn.news