កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ ប្រភពពីនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Roeurng Sarorn បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ចំពោះដំណឹងដ៏អកុសលដែលអតីតគ្រូបង្រៀនរបស់ខ្លួនមានឈ្មោះ ចាន់ ពុទ្ធារឹទ្ធ បានទទួលមរណភាពដោយសារតែជំងឺទឹកនោមប្រៃ និងបញ្ហាតំរងនោម។ មរណភាពរបស់លោកគ្រូគឺជាការបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ស្វាមីល្អនិងបុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌។
ក្នុងនោះដែរ ប្រភពពីនារីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«លោកគ្រូលឿនពេកហើយ កូនសិស្សទទួលយកមិនបានទេ កូនសិស្សមិនទាន់បានបំពេញតួនាទីជាសិស្សល្អជូនលោកគ្រូវិញទេ ទោះបីលោកគ្រូមិនចង់បានការតបស្នងវិញក៏ដោយ ក៏កូនសិស្សក៏ដូចជាប្អូនស្រីម្នាក់នេះមិនដែលគិតនិងភ្លេចរាល់ទង្វើ សកម្មភាពដ៏មហាសែនល្អ ចេញពីចិត្តជាបេះដូងគ្រូបង្រៀនចំពោះកូនសិស្សម្នាក់នេះ រឺក៏សិស្សដ៏ទៃទៀតដែរ លោកគ្រូធ្វើល្អដាក់មនុស្សគ្រប់គ្នាដែលនៅជុំវិញលោកគ្រូ ដោយគ្នាការប្រកាន់ឋាន: វណ្ណ:អ្វីទាំងអស់។
នៅពេលដែលកូនសិស្សទទួលបានដំណឹងដ៏ក្រៀមបែបនេះ កូនសិស្សពិតជាសោកស្ដាយខ្លាំណាស់ៗៗៗ រកអ្វីមកប្រៀបមិនបានទេ ទេវតាពិតជាអយុត្តិធម៌ណាស់ហេតុអីមកពង្រាត់មនុស្សល្អៗចេញពីពួកយើងលឿនបែបនេះ កូនសិស្សសូមជូនពរលោកគ្រូទៅឲ្យបានសុខ កើតជាតិណាៗ សូមកុំឲ្យលោកគ្រូមានមានជំងឺ អាយុខ្លីដូចជាតិនេះទៀត។ លោកគ្រូលំបាកពេកហើយ លោកគ្រូលាពួកយើងរហូតហើយ លាដោយគ្មានថ្ងៃនឹងវិលត្រឡប់វិញទេ»។