ប៊ុលឌីង អគារស ជាសំណង់លំនៅដ្ឋានរបស់មន្ត្រីរាជការសិល្បៈករក្រីក្រនៅរាជធានីភ្នំពេញ ។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ លោកជា សុផារ៉ា បានចេញមុខប្រាប់ប្រជាជាតិខ្មែរថា នឹងកែលម្អឡើងវិញ សម្រាប់រាស្ត្រមានចំណូលមធ្យម និងចំណូលទាបដែលគម្រោងនេះត្រូវបានទៅលើក្រុមហ៊ុនជប៉ុនមួយ ឈ្មោះអារ៉ាហ្គាវ៉ា។
ផ្ទុយទៅវិញនៅដើមខែមេសាឆ្នាំ២០១៩ ក្រុមហ៊ុនណាហ្គាខបបានប្រកាសថា ក្រុមហ៊ុននេះ គ្រោងនឹងធ្វើការអភិវឌ្ឍកាស៊ីណូសណ្ឋាគារ ដែលមានទំហំធំ ប៉ុនកាស៊ីណូនៅប្រទេសសឹង្ហបុរី ដើម្បីទាក់ទាញអ្នកលេងល្បែងជនជាតិចិនដែលកំពុងសម្រុកមកកម្សាន្តនៅស្រុកខ្មែរកាន់តែច្រើនឡើង។
ក្រុមហ៊ុន NagaCorp ដែលត្រូវបានចុះបញ្ជីនៅហុងកុង ដែលគ្រប់គ្រងដោយមហាសេដ្ឋីម៉ាឡេស៊ីលោក Chen Lip Keong បានប៉ាន់ស្មានថា ខ្លួននឹងចំណាយប្រាក់ចំនួន ៣ ទៅ ៨ ពាន់លានដុល្លារអាមេរិកលើគម្រោងណាហ្គាទី៣នេះ។ កាស៊ីណូណាហ្គា៣ នេះមាន សណ្ឋាគារ ខុនដូ និងកន្លែងកម្សាន្ដចំនួន ១២ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញផងដែរ។
លោក Philip Lee អនុប្រធានក្រុមហ៊ុន NagaCorp បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីព័ត៌មាននេះទើបនឹងបែកធ្លាយថា «ណាហ្គា3 គឺជាការវិនិយោគវិស័យឯកជនធំបំផុតតែមួយគត់នៅកម្ពុជានាពេលបច្ចុប្បន្ន ហើយអាចជារយៈពេលជាច្រើនឆ្នាំមកហើយ។ វាមានទំហំប្រហាក់ប្រហែលនឹង Marina Bay Sands នៅសិង្ហបុរី ដែលជាកន្លែងកម្សាន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក»។
ប៉ុន្តែព័ត៌មាននេះនាំឱ្យការភ្ញាក់ផ្អើលនិងអាក់អន់ចិត្តពីសំណាក់អតីតអ្នករស់នៅក្នុងប្លុកប៊ុលឌីង ដែលមានប្រាក់ចំណូលទាប និងសកម្មជនអភិរក្ស និងអ្នកដែលសរសើរស្នាដៃលោកជា សុផារ៉ា ។ កាលពីឆ្នាំ២០១៦មនុស្សមិនតិចទេ ដែលសរសើរការដោះស្រាយសំណងនៅប្លុកប៊ុលឌីងដោយគ្មាន ការប្រទូស្តរ៉ាយ បន្ទាប់ពីរដ្ឋមន្ត្រី ជា សុផារ៉ា ប្រកាសម្តងហើយម្តងទៀតថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Arakawa Co Ltd នឹងសាងសង់សំណង់ប្រវត្តិសាស្ត្រនេះឡើងវិញជាប្លុកខុនដូ ដែលមានកម្ពស់ ២១ ជាន់។
លោករដ្ឋមន្ត្រីបានពន្យល់ថា អគារ5 ជាន់ត្រូវបានបម្រុងទុកសម្រាប់លំនៅដ្ឋានដែលមានប្រាក់ចំណូលទាបដែលនឹងទៅកាន់អ្នករស់នៅមុនៗ នៃអាគារប៊ូលឌីង។ អគារមាន ១២ ជាន់នឹងត្រូវប្រើសម្រាប់ផ្ទះល្វែងឯកជន។
លោកជាសុផារ៉ារដ្ឋមន្រ្តី នៅឆ្នាំ ២០១៦ បានស្នើសុំឱ្យប្រជាជនកម្ពុជា “អត់ធ្មត់នៅពេលរង់ចាំអគារប៊ូលឌីងថ្មីនេះត្រូវបានបញ្ចប់ក្នុងរយៈពេល ៤ ឆ្នាំ” ។
លោកអារ៉ាកា មិនឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយចំពោះព័ត៌មាននោះទេកាលពីដើមខែមេសា។
ចំណែកអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោកសេង ឡូត បានមានប្រសាសន៍ថា លោកមិនដឹងថាតើដីនេះត្រូវបានផ្ទេរទៅណាហ្គាខបទេ។ រីឯបុរសល្បីខាង ដោះស្រាយទំនាស់ដីធ្លីលោក ជា សុផារ៉ា ដែលទើបតែឡើងតំណែងជាឧបនាយករដ្ឋមន្ត្រីផងនោះ មិនទាន់ផ្តល់ចម្លើយជាសាធារណៈបែបណាចំពោះករណីនេះឡើយ។
ប៊ុលឌីង ឬអគារស ត្រូវបាន សាងសង់ក្នុងឆ្នាំ ១៩៦៣។ វា ជាផ្នែកនៃបរិវេណមហោស្រពទន្លេបាសាក់ និងគ្រប់គ្រងដោយស្ថាបត្យករដ៏ល្បីល្បាញលោក វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជតម្រិះរបស់សម្តេចតាព្រះបាទនរោត្តម សីហនុ ។ អគារនេះសង់ឡើងសម្រាប់ជាលំនៅដ្ឋានរបស់មន្ត្រីរាជការពិសេសក្រុមមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាសម័យនោះ ។ អគារនេះត្រូវគេបោះបង់ចោលក្នុងសម័យវាលពិឃាតខ្មែរក្រហម។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ ១៩៧៩ ក្រុមមនុស្សចម្រុះដែលរួមទាំងវិចិត្រករនិងតន្ត្រីករបានចូលទៅរស់នៅទីនោះ នាំឱ្យប៊ុលឌីងក្លាយទៅជាសហគមន៍ចម្រុះពណ៌។
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ប៊ុលឌីងត្រូវអភិវឌ្ឍន៍ព្រោះតែសំណង់ចាស់ពុកផុយ និងគ្មានសុវត្ថិភាព។ ប្រជាពលរដ្ឋត្រូវបានគេផ្តល់ឱ្យនូវកញ្ចប់សំណង ដែលត្រូវបានផ្តល់ឱ្យនៅតម្លៃ ១.៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចុងក្រោយតម្លៃសំណងកើនដល់២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ យោងតាមក្រុមហ៊ុនអចលនទ្រព្យ តម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងមានតម្លៃចន្លោះពី ២.០០០ ទៅ ៩.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅដើមឆ្នាំ ២០១៨ ។ ចុចអានបន្តនៅ cambonomist