ភ្នំពេញ ៖ កន្លងមកថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ដោយសាររថយន្ដធុនធំក៏ដោយ តែប្រជាពលរដ្ឋសង្កេតឃើញថា រថយន្ដធុនធំនៅតែបន្ត បើកចូលក្រុងពេលព្រឹក ដោយមិនរំខានអាជ្ញាធរពាក់ព័ន្ធ នៃខណ្ឌមានជ័យឡើយ។
ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក៏ ដូចជារាល់ថ្ងៃ គឺតែងតែឃើញរថយន្ដធុនធំដូចហែកឋិន ធ្វើដំណើរតាមមហាវិថីព្រះមុន្នីរ៉េត។
សភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ ព្រោះរថយន្ដធុនធំ តែងតែបង្ក ការការស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយហេតុថាអ្នកបើកបរមួយ ចំនួនមិនគោរពច្បាប់ចរាចរណ៍ បើកបរដោយខ្វះការប្រុងប្រយ័ត្ន។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខណ្ឌមានជ័យពិសេសលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ នឹងមានវិធានការឲ្យមានប្រសិទ្ធភាពជុំវិញបញ្ហានេះ៕ rasmeinews