ពត៌មានបឋម៖ យុវជនពីរនាក់ព្រហើនជិះម៉ូតូកាត់ក្បួនគណៈប្រតិភូលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នៅចំណុចជិតអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្តម កាលពីព្រឹកថ្ងៃទី៣០ ខែមេសា នេះ។
គួរបញ្ជាក់ផងដែរថា លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ៕