ខេត្តបាត់ដំបងថា៖ មានរឿងហួសចិត្តមួយបានកើតឡើងនៅកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះមានបងស្រីម្នាក់គាត់បានបង្ហាញពីអារម្មណ៍
ហួសចិត្តយ៉ាងខ្លាំងនិងបានសម្តែងការមិនពេញចិត្តហើយថែមទាំងបានធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើពេទ្យធំមួយកន្លែងដែលស្ថិតនៅក្នុងខេត្ត បាត់ដំបង
ដោយគាត់បានថាពេទ្យទាំងអស់នោះ គ្មានវិជ្ជាជីវៈជាគ្រូពេទ្យ ដោយក្រុមគ្រូពេទ្យទាំងនោះបានទុកអ្នកជំងឺចោល ហើយបានឲ្យអ្នកជំងឺរងចាំរហូតដល់ថ្ងៃច័ន្ទ ទើបមានគ្រូពេទ្យមកព្យាបាល ទាំងស្ថានភាពអ្នកជំងឺត្រូវការសង្គ្រោះភ្លាមៗ បន្ទាប់ពីអ្នកជំងឺជួបគ្រោះថ្នាក់ ដួលម៉ូតូប៉ះពាល់ផ្នែកក្បាល។
ដោយសារតែទ្រាំនឹងទង្វើមិនទទួលខុសត្រូវ និងការឆ្លើយសម្ដីអាក្រក់ពិបាកស្ដាប់ នារីខាងលើមានគណនីហ្វេសប៊ុកឈ្មោះ ចែ ជីវី បានសរសេររៀបរាប់ថា៖
«ពេទ្យធំខេត្តបាត់ដំបង មនុស្សឈឺថ្ងៃសុក្រល្ងាច គេប្រាប់ថាអត់មានពេទ្យមើល ចាំថ្ងៃច័ន្ទ អីចឹងមនុស្សជិតស្លាប់ចាំថ្ងៃច័ន្ទ ស្លាប់មែន? និយាយពីសំដីវិញដូចជះមួយកន្ថោរ» ។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូរងគ្រោះផ្នែកក្បាល ត្រូវការស្កេនព្រោះខ្លាចប៉ះពាល់ដល់ខួរក្បាល។ ខាងមន្ទីរពេទ្យធំតម្រូវឲ្យអ្នកជំងឺចាំបែបនេះ បងប្អូនសាច់ញាតិមិនអាចរង់ចាំបានក៏សម្រេចចិត្តយកអ្នកជំងឺទៅពេទ្យឯកជនតែម្ដង។
នារីខាងលើត្រូវជាមីងជនរងគ្រោះបានប្រាប់ឲ្យដឹងបន្ថែមថា ដោយសារតែជីវភាពមិនសូវធូរធារទើបនាំក្មួយមកមន្ទីរពេទ្យរដ្ឋបែបនេះ តែមិននឹកស្មានថាពេទ្យធំ បែរជាគ្មានគ្រូពេទ្យធ្វើការដោយទុកអ្នកជំងឺចោលបែបនេះសោះ៕