ក្មេងប្រុសម្នាក់ បានលង់ទឹកទឹកនៅរមណីយដ្ឋានបារាយណ៍ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមនុស្សជាច្រើនស្ទុះមកជួយ។ ក្នុងចំណោមនោះ គេឃើញជនបរទេសម្នាក់ ដែលចេះជំនាញសង្គ្រោះបន្ទាន់ រត់មកជួយធ្វើចលនាបេះដូង និងបឺតទឹកចេញពីសួត។ ប៉ុន្តែបន្តិចក្រោយមក ក៏ស្រក់ទឹកភ្នែក ព្រោះក្មេងនោះលង់ទឹកយូរពេកទៅហើយ។ (មានវីដេអូខាងក្រោមអត្ថបទ)
តាមវីដេអូ ដែលម្ចាស់គណនីឈ្មោះ Dy Nathaly បង្ហោះឡើង បានបង្ហោះឡើង បានបង្ហាញថា ក្មេងរងគ្រោះបានលង់ទឹកបារាយណ៍មិនដឹងរយៈពេលប៉ុន្មាននោះទេ ហើយក្រោយពេលស្រង់ឡើងមក មានជនជាតិខ្មែរមួយចំនួន បានព្យាយាមជួយសង្គ្រោះ។ ក្នុងចំណោមនោះ ជនបរទេសរូបសង្ហាម្នាក់ បានរត់មកជួយបឺតទឹកផង សង្កត់ត្រង់ទ្រូងផង និងទះខ្នងផង ប្រឹងសង្គ្រោះអស់ពីសមត្ថភាពនៅតែមិនទទួលបានផល។
តាមពិតក្មេងនោះ បានលង់ទឹកក្នុងរយៈពេលយូរ ហើយពេលស្រង់ឡើងមក ក្មេងនោះបានធ្លាក់អណ្ដាត ខ្លួនឡើងស្វាយអស់ទៅហើយ។ មុនដំបូងក្រុមជនជាតិខ្មែរជាអ្នកជួយសង្គ្រោះមុនគេ បន្ទាប់មកទើបជនបរទេសមកប្រឹងជួយសង្គ្រោះ។ ប៉ុន្តែក្រោយពេលជួយមិនបាន ជនបរទេសនោះក៏ស្រក់ទឹកភ្នែក មុខគ្រួសារ និងមនុស្សជាច្រើនដែលចោមរោមមើល ព្រោះតែមិនអាចជួយក្មេងនោះឱ្យរួចរស់ជីវិតវិញបាន។
ប្រសិនបើចង់ជួយសង្គ្រោះអ្នកលង់ទឹក គួរអនុវត្តតាមវិធី៖ នៅពេលមនុស្សលង់ទឹក បណ្តាលឲ្យបេះដូងឈប់ដើរ បេះដូងជាអ្នករុញឈាមដែលផ្ទុក អុកស៊ីហ្សែនទៅគ្រប់សរីរាង្គ ពិសេសនោះ គឺខួរក្បាល។ កង្វះឈាមតែ៥នាទី ខួរក្បាលត្រូវស្លាប់។ CardioPulmonary Rescucitation សរសេរកាត់ “CPR” ជាកាយវិការបន្ទាន់ ដែលមនុស្សសាមញ្ញអាចធ្វើបានគ្រប់គ្នា។ រយះពេលសង្គ្រោះខ្លីណាស់ កុំខាតពេលនឹងលោតរលាក់ទឹក នឹងគ្របក្រណាត់សរ ឬដើរកន្លង។ គ្មានជីពចរលោត នឹងគ្មានចលនាដង្ហើមយើងត្រូវ៖
ផ្តើម CPR ភ្លាម៖ ដាក់អ្នករងគ្រោះឲ្យដេកផ្ងា ភ្ងើយចង្ការដើម្បីបើកកន្លើតឲ្យធំ នឹងតម្រង់ប្រហោងមាត់ជាមួយផ្លូវដង្ហើម (មើលរូប)។ អ្នកជួយលត់ជង្គង់ ខាងស្ដាំ ឫឆ្វេងដៃអ្នករងគ្រោះ តាមចំណូលចិត្តអ្នកជួយ។ បាតដៃម្ខាងដាក់លើ ឆ្អឹងសន្ទះទ្រូង ងាកឆ្វេងបន្តិចគឺលើបេះដូង បាតដៃម្ខាងទៀតសង្កត់លើខ្នងដៃនៃបាតដៃមុន។ របៀបសង្កត់៖ ឲ្យខ្លាំងក្នុងទំងន់ល្មមទ្រូងស្រុតចុះឲ្យបាន ជំរៅ កន្លះតឹក (៥ សម)។ សង្កត់រួច ត្រូវព្រលែងឲ្យអស់ សង្កត់ព្រលែង បែបនេះក្នុងសង្វាក់លឿន ១០០ក្នុង ១នាទី។
ពន្យល់៖ សង្កត់ព្រលែងនេះក្នុងបំណងលុញសង្កត់បេះដូង ដែលនៅក្រោមសន្ទះទ្រូងឲ្យសំប៉ែត។ សង្កត់គឺ ឈាមក្នុងបេះដូង ត្រូវរុញចេញដល់ខួរក្បាល។ ព្រលែងការសង្កត់ ពេលនោះបេះដូងរលាស់មកទម្រង់ដើមវិញ បឺតឈាមចូល។ តាមបែបនេះបេះដូងហាក់ដើរដូចធម្មតា តែគឺដោយសារមានអ្នកសង្កត់។ អំពីការផ្លុំបញ្ចូលខ្យល់តាមមាត់៖ ពីអ្នកជួយទៅអ្នករងគ្រោះ។ អាចមានអ្នកទី២ ជួយផ្លុំ។ សង្កត់ព្រលែងបាន30 ដង អ្នកជួយ ផ្លុំបញ្ចូលខ្យល់ 2ដងជាប់ៗគ្នាបញ្ជូនទៅបំពេញសួតអ្នករងគ្រោះ។
ពេលផ្លុំ បិទច្រមុះអ្នករងគ្រោះ កុំឲ្យខ្យល់ចេញតាមច្រមុះ។ អនុវត្ត CPR រហូតដល់លេចចេញជីពចរ ឫរហូតមានរថយន្តសង្គ្រោះមកបន្តរវេន។ តាមមើលដង្ហើម នឹងជីពចរ កំដៅខ្លួន ការប្រែពណ៌មុខមាត់។ តាមវេជ្ជសាស្ត្រ ជោគជ័យក្នុង ១០ នាទីនេះឯងយ៉ាងយូរ។ កុំភ្លេចរុំដៃជើងនឹងក្រណាត់ភួយ ដើម្បីរក្សាកំដៅអ្នករងគ្រោះ។