យោងតាមសារព័ត៌មានរដ្ឋព្យុងយ៉ាងឲ្យដឹងថា មន្ត្រីទាំង៤នាក់សុទ្ធតែមកពីក្រសួងការបរទេសដោយពួកគេត្រូវបានបាញ់ដោយកាំភ្លើងដើម្បីប្រហារជីវិត។
ជាមួយគ្នា ពួកគេត្រូវបានចោទប្រកាន់ថាធ្វើឲ្យបែកធ្លាយ និងលក់ព័ត៌មានទាក់ទងនឹងនុយក្លេអ៊ែរទៅឲ្យអាមេរិកមុនថ្ងៃនៃជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ។ ការកាត់ទោសប្រហារជីវិតនេះ ត្រូវបានធ្វើឡើងនៅកណ្ដាលក្រុងព្យុងយ៉ាង និងឃ្លាំមើលដោយផ្ទាល់ពីសំណាក់សមាជិកគណបក្សពលករកូរ៉េ (WPK) និងកងទ័ពប្រជាជាតិកូរ៉េផងដែរ។
ជាមួយគ្នា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត គឺប្អូនស្រីរបស់លោកគីម ជុងអ៊ុន អ្នកស្រី Kim Yo-jong ក៏ត្រូវបានដកតួនាទីមួយពីគណបក្សកូរ៉េខាងជើងក្រោយពេលដែលបរាជ័យជំនួបកំពូលនៅវៀតណាមផងដែរ៕ sabay