ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ រស់នៅក្នុងភូមិទី៣៤ខាងជើងផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននាំគ្នាលើកបដា ប្រឆាំងទៅនឹងខ្លឹមសារនៃដីការតុលាការក្រុងភ្នំពេញដែលបានចេញដីការឲ្យពួកគាត់រុះរើផ្ទះចេញពីកន្លែងដែលពួកគាត់រស់នៅអស់រយៈពេល១៦ឆ្នាំមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះពួកគាត់បានទិញផ្ទះល្វែងនៅប្លុកនេះពីឈ្មោះកូវ អ៊ាងឡាយនិងអ៊ូ ប៊ុនមានឯកសារផ្លូវច្បាប់ត្រឹមតែមិនទាន់មានប្លង់រឹងព្រោះកាលនោះចលនាធ្វើប្លង់រឹងក៏មិនទាន់ផុលផុសដែរ ស្រាប់តែពេលនេះឆ្នាំ២០២០បែរជាមានបុគ្គលឈ្មោះលឹម ស៊ុនលី ចេញមុខប្ដឹងទាមទារឲ្យតុលាការចេញដីរុះរើទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់ចេញមុខតវ៉ាពេលនេះក្នុងគោលបំណងទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ បន្ទាប់ពីតុលាការសម្រេចឲ្យរុះរើចេញ ទោះបីជាដឹងថាពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនថៅកែផ្ទះល្វែងត្រឹមត្រូវ រស់នៅទីនេះអស់រយៈពេល១៦ឆ្នាំមកហើយក្ដី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់មានការងឿងឆ្ងល់ថាបើផ្ទះល្វែងរបស់ពួកគាត់ទិញនេះវាមានជាប់ពាក់ព័ន្ធផ្លូវច្បាប់ផ្សេងម្ដេចក៏អស់លោកអ្នកច្បាប់ទាំងមន្ដ្រីអាជ្ញាធរពាក់ព័ន្ធទាំងឡាយចេញច្បាប់ឲ្យគេសាងសង់ផ្ទះល្វែងលក់ធ្វើអីម្ដេចក៏មិនឃាត់ឃាំងតាំងពីពេលសាងសង់នោះតែម្ដងទៅ ចាំបាច់ឲ្យសង់លក់ធ្វើអី ដល់ពេលលក់ដាច់អស់រស់នៅ១៦ឆ្នាំទៅហើយបែរជាមកចេញដីការឲ្យរុះរើស្មើនឹងការបណ្ដេញពួកគាត់ចេញពីផ្ទះបែបនេះទៅវិញ មើលទៅដូចជាចាំធ្វើបាបពលរដ្ឋស្រស់ៗតែម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត តម្រូវឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារខាងលើនេះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ ដោយសារមានឈ្មោះលឹម ស៊ុនលីជាអ្នកស្នើសុំតុលាការឲ្យចេញដីកានេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រជាពលរដ្ឋបានលើកឡើងថា កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី កែវ ស្រីណែត ដែលជាប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ថា អ្នកស្រីមិនដឹងថាមានមូលហេតុអ្វីនោះទេ បានជាតុលាការសម្រេចឲ្យពួកគាត់រុះរើផ្ទះគាត់ចេញ ខណៈដែលម្តាយរបស់គាត់បានទិញផ្ទះនេះពីឈ្មោះ កូវ អ៊ាងឡាយ  គឺមានការទទួលស្គាល់ពីអាជ្ញាធរ និងខាងមន្ទីរសុរិយោដីចុះវាស់វែងត្រឹមត្រូវ ប៉ុន្តែមិនមានប្លង់រឹងកាន់កាប់នោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្តថាបើសិនជាពួកគាត់រើផ្ទះនេះចេញ តើក្រុមគ្រួសារគាត់ទៅរស់នៅឯណា ?ព្រោះនេះជាផ្ទះដីកេរ៍ដែលឪពុកម្តាយបានទិញហើយចែកបន្ដមកឲ្យកូនៗដូចជាពួកគាត់ជាដើមនេះ ។លោកស្រី បានលើកដៃសំពះ និងសំណូមពរថា «សូមសម្តេចជួយមើល ថា ប្រជាពលរដ្ឋរស់នៅទីនេះ មានភាពអយុត្តិធម៌ដែលឬទេ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ លោកស្រី ពេជ្រ សាង បានឲ្យដឹងថា គាត់ទិញផ្ទះនេះតាំងពីឆ្នាំ២០០៤ ពីក្រុមហ៊ុន កូវ អ៊ាងឡាយ និងអ៊ូ ប៊ន ដែលក្រុមហ៊ុននោះ សាងសង់១១៩ល្វែង ។ កាលទិញនោះ គាត់មើលទៅឃើញថា មានច្បាប់សាងសង់ចេញពីមន្ទីរសុរិយោដីក្រុង ចៅហ្វាយក្រុងមុនៗដែលសុទ្ធតែដឹងលឺទាំងអស់ ប៉ុន្តែពេលឥឡូវ ឆ្នាំ២០២០ ស្រាប់តែខាងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមកថាឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ត្រូវរើរុះចេញពីផ្ទះនេះទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះចំនួន១៤គ្រួសារ បានលើកដៃសំពះ ដោយទឹកមុខស្រពោននិងអស់សង្ឃឹមយ៉ាងខ្លាំងដោយសរសេរលើបដា «សូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ និងមានការចេញប្លង់រឹងឲ្យពួកគាត់ផង ព្រោះផ្ទះទាំងអស់នេះគឺពួកគាត់បានទិញពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន អស់រយះ១៦ឆ្នាំមកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមិនអញ្ចឹងទេ ពួកខ្ញុំអត់មានផ្ទះនៅឡើយ កូនចៅដែលរៀនសូត្រក៏ប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយឡែកក្រោយបង្កការភ្ញាក់ផ្អើលនោះ លោក ធឹម សំអាត អភិបាលខណ្ឌបឹងកេងកង បានចុះទៅដល់ទីតាំងផ្ទុះការតវ៉ានោះ ដែរ និងបានអញ្ចើញឲ្យប្រជាពលរដ្ឋទាំង ១៤គ្រួសារ មកសាលាខណ្ឌដើម្បីរកដំណោះស្រាយណាមួយជាមួយភាគីលោក លឹម ស៊ុនលី ដែលជាអ្នកស្នើសុំតុលាការឲ្យចេញដីការរុះរើនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​