លោកអ្នកប្រហែលជាធ្លាប់បានឃើញវីដេអូរបស់បុរសពីរនាក់នេះ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការសាងសង់ និង ការរស់នៅផ្សេងៗបែបផ្សងព្រេង ឬ បែបមនុស្សនៅក្នុងព្រៃ គ្មានសំភារៈទំនើបៗ និង អាហារដូចអ្នកទីក្រុងជាដើម។ ថ្ងៃនេះយើងខ្ញុំនឹងនាំលោកអ្នកជួបបុរសពីរនាក់ក្នុងវីដេអូសាង់សង់អាងហែលទឹកដ៏ស្រស់ស្អាតនៅក្នុងព្រៃមាត់បឹង។
នៅក្នុងវីដេអូឃ្លីបមួយរបស់ Primitive Builder បានបង្ហាញពីសកម្មភាពរបស់បុរស២ធ្វើការជីកគោសដីនៅក្បែរខ្ទមរបស់ពួកគេធ្វើជាអាងហែលទឹកមួយយ៉ាងស្រស់ស្អាត។ ដោយការធ្វើនោះទៀតសោត គឺគាត់បានប្រើដៃរបស់ពួកគាត់ទាំងគូ ដើម្បីសាងសង់អាងហែលទឹកនេះឡើង ដោយរួមទាំងការជីកដី ការធ្វើឥដ្ឋ និងការរៀបឥដ្ឋផ្គុំឡើងចេញជារាងអាងហែរទឹក និងការតុបតែលម្អអាងជាដើម។
នៅពេលចាប់ផ្ដើមដំបូង យើងឃើញពួកគាត់ទាំង២ បានធ្វើការជីកដីដោយប្រើឈើ និងកាយយកអាចម៍ដីចេញដោយដៃ និងបង្គីតែប៉ុណ្ណោះ។ ការជីកនោះទៀតសោត គឺមានជម្រៅជ្រៅគួរសម បន្ទាប់ពីជីកបានជម្រៅប្រហែលជាជាង១ម៉ែត្រកន្លះមក ពួកគេក៏បានយកដីភក់មកបូកពីលើដូចជាស៊ីម៉ង់ត៍ ដើម្បីការពារការជ្រាបទឹក។
បន្ទាប់មកទៀតពួកគេក៏ចាប់ផ្ដើមសូនដីធ្វើជាដុំឥដ្ឋ ដោយបានដុតកម្ដៅវាជាមួយនឹងឡខ្នាតតូចមួយ។ បុរសម្នាក់ចាត់ចែងរឿងផលិតឥដ្ឋ ឯបុរសម្នាក់ទៀតបានលាយទឹកថ្នាំពណ៌ស ដើម្បីលាបលម្អអាងហែរទឹកឲ្យកាន់តែមានសោភ័ណភាពថែមទៀត។
ក្រោយពីរៀបចំតុបតែងអាងទឹករួច ពួកគេទាំង២នាក់ ក៏ចាប់ផ្ដើមរកឈើមកធ្វើជាកន្លែងសម្រាប់ឈរលោតនៅមាត់អាង។
នៅដំណាក់កាលចុងក្រោយ គឺជាការដងទឹកមកបំពេញអាង ដោយពួកគេទាំង២នាក់ ធ្វើការជញ្ជាំងទឹកពីស្រះដោយប្រើក្អមតែប៉ុណ្ណោះ។
ក្រោយពីដងទឹកចាកពេញផ្ទៃអាងរួច ពួកគេទាំង២នាក់ក៏បានហែរទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
សូមទស្សនាវីដេអូខាងក្រោម៖