នារី ម្នាក់ បាន លាតត្រដាង រឿង សោកសៅ របស់ ខ្លួន តាម បណ្តាញ សង្គម ដោយ និយាយ ថា នាង និង អតីត អ្នក ស្គាល់ គ្នា ដោយពួក គេ បាន រួម រស់ ជាមួយ គ្នា អស់ ៤ ឆ្នាំ ហើយ ប៉ុន្តែ ចុង ក្រោយ ក៏ បែក គ្នា ព្រោះ រស់នៅលែងចុះសម្រុងនឹងគ្នា។
បន្ទាប់ មក នាង បាន ជួប បុរស ថ្មី ហើយ ក៏បាន រៀបការ ជាមួយ គាត់។ ប៉ុន្តែ ពេល គិត ពី អតីតកាល បាន ធ្វើ ឲ្យ នាង សម្រេច ចិត្ត អញ្ជើញ អតីត មិត្ត ប្រុស មក ចូល រួម មង្គល ការ។
នៅថ្ងៃមង្គលការ នាងបានរកឃើញ ថា អតីត មិត្ត ប្រុស របស់នាង បាន ផ្ញើ សំបុត្រ មក អបអរសាទរ នាង និងអ្នកថ្មី ដោយមានលុយក្នុងស្រោមសំបុត្រចងដៃចំនួន 150,000 ដុងវៀតណាម (ប្រហែល ៦ ដុល្លារ) និងរួមជាមួយនឹងសំបុត្រតូចមួយរៀបរាប់នូវអ្វីដែលរូបគេ និងនាងធ្លាប់ស្រឡាញ់គ្នា។
ប៉ុន្តែអ្វីដែលហួសពីការស្មាន គឺអតីតសង្សាររូបនេះ នៅតែបង្ហាញការអន់ចិត្ត នៅពេលដែលនារីម្នាក់នេះ ចាកចេញពីខ្លួន ខណៈស្រលាញ់គ្នា៤ឆ្នាំ ទៅរៀបការជាមួយបុរសថ្មី ដែលទើបតែស្គាល់គ្នាបាន៦ខែ ប៉ុណ្ណោះ។
ពិតណាស់ នៅពេលដឹងពី អតីតកាល របស់ កូនក្រមុំ បាន ធ្វើ ឱ្យ កូន កំលោះ ឈឺចាប់ខ្លាំង យ៉ាង ខ្លាំង ហើយបន្ទាប់បញ្ចប់ពិធីមង្គលការ កូនកំលោះក៏ប្រញាប់នាំនាងត្រឡប់ទៅផ្ទះជីដូនរបស់គាត់ រួច ប្រកាស ទៅលែងលះគ្នានៅង ទៅ តុលាការ ។
កូនក្រមុំ មិន យល់ ថា ហេតុ អ្វី បាន ជា កូន កំលោះ ធ្វើ បែប នេះ ដាក់ នាង ទោះបីជានាងមិនបានបដិសេធនូវអ្វីដែលអតីតរបស់នាងបានសរសេរនៅក្នុងសំបុត្រក៏ដោយ។
ប៉ុន្តែ អ្វី គ្រប់ យ៉ាង ដែល បាន កើត ឡើង គឺ គ្រាន់ តែ នៅ ក្នុង អតីតកាល ហើយបានប្រាប់ថា ពួកនាងបាន បែក គ្នា ព្រោះរស់នៅ មិន ត្រូវ គ្នា។
រឿងរ៉ាវរបស់នាង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមតិមហាជនជាច្រើនលើកឡើងផ្សេងៗគ្នា។ តែក្នុងនោះ គេក៏បានស្តីបន្ទោសនាងថា មិនគួរណា អញ្ជើញអតីតមិត្តប្រុសមកចូលរួមមង្គលបែបនេះទេ ព្រោះថា បើទោះអតីតរបស់នាងមិនសរសេររឿងនេះឡើងក៏ដោយ ក៏កូនកំលោះអាចមានការប្រច័ណ្ឌផងដែរ៕