ទម្រាំនឹងកសាងកេរ្តិ៍បានល្បីល្បាញដល់សព្វថ្ងៃតារាស្រី ៤ដួងធ្លាប់បានច្រៀង និងចូលប្រលងតាំងពីនៅតូចមកម្ល៉េះ ដែលថ្ងៃនេះយើង សូមលើកយកវីដេអូច្រៀងកាលតារាស្រី ៤នាក់មានដូចជា ម៉េង កែវពេជ្ជតា ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស និង សុភ័ក្រ កុសុម៉ា នៅក្មេង។
អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញក្នុងវីដេអូមួយពាក់ព័ន្ធនឹងការបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា៖ “កុំចាញ់ឧបាយកល្បខ្មាំង”ដែលកាលនោះអ្នកស្រីមានវ័យប្រមាណ ១១ឆ្នាំប៉ុណ្ណោះ។
ឱក សុគន្ធកញ្ញា នាងបានប្រលងក្នុងកម្មវិធីមួយដោយលើកយកបទ “ជាតិស្រ្តី” មកធ្វើការបកស្រាយ ក្នុងនោះវីដេអូបទនេះ ធ្លាប់បានហ្វេនធ្វើការចែកចាយសឹងតែរៀងរាល់ឆ្នាំ ព្រោះតែគាំទ្រនូវទឹកដមសំឡេងរបស់តារាស្រីជួរមុខប្រចាំផលិតកម្មហង្សមាសនេះ។
ទេព បូព្រឹក្ស វីដេអូបានបង្ហាញពីរូបភាពដ៏រស់រវើកមួយ ដែលនាងរំលេចតាមរយៈការបកស្រាយចម្រៀងច្រើនបទ អមនឹងការរាំតាមចង្វាក់ប្រពៃណីទៀតផង។ វិដេអូនេះក៏ធ្លាប់ត្រូវបានអ្នកគាំទ្រនាងគាស់រម្លើងយកមកបង្ហាញឡើងវិញសឹងតែរាល់ឆ្នាំផងដែរ។
ចុងក្រោយ សុភ័ក្រ កុសុម៉ា ការពិតទៅនាងធ្លាប់ចុលច្រៀង និងមានបទចម្រៀងតាំងពីនៅតូចៗមកម្ល៉េះ។ ប៉ុន្តែដោយសារជួបបញ្ហាខ្លះក្នុងគ្រួសារនាងបានផ្អាកវិញមួយរយៈធំ ទើបតែថ្មីៗនេះ កុសុម៉ា ប្រឡូកវិញ ថែមទាំងទទួលបានការគាំទ្រលើសលប់៕