ភ្នំពេញ ៖ តារាចម្រៀងស្រីយ៉េៗកញ្ញា ស៊ិម ថៃណា ស្របពេលដែលអ្នកម្តាយកំពុងធ្លាក់ខ្លួនឈឺជំងឺក្រលៀន និងតម្រូវឲ្យមានការព្យាបាលដោយយកចិត្តទុកដាក់ជាប្រចាំនៅមន្ទីរពេទ្យនោះ កាលពីម្សិលមិញគ្រា ដែលម្តាយរបស់នាងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនារាជធានីភ្នំពេញ ក៏ស្រាប់តែជួបរឿងដ៏ហួសចិត្តបំផុតលើអត្តចរិតរបស់ក្រុមគ្រូពេទ្យទីនោះ។
កញ្ញា ស៊ឹម ថៃណា បានរៀបរាប់ទាំងហួសចិត្តមកថា តួនាទីរបស់គ្រូពេទ្យគឺ ត្រូវមើលថែអ្នកជំងឺអោយដិតដល់អស់ពីដៃពីជើងទោះបីអ្នកជំងឺជាអ្នកក្រឬអ្នកមាន អ្នកស្រែឬ អ្នកក្រុងក៏ដោយ ព្រោះថាអាយុជីវិតរបស់អ្នកជំងឺទាំងអស់គឺស្ថិតនៅក្នុងកណ្តាប់ដៃគ្រូពេទ្យ បើធ្វេសប្រហែសតែមួយវិនាទី នោះអ្នកជំងឺនឹងអាចមានបញ្ហាធំ។
តារាចម្រៀងសិចស៊ីកញ្ញា ស៊ឹម ថៃណា បន្តថា រាល់សកម្មភាពព្យាបាល និងមើលថែអ្នកជំងឺវាក៏ត្រូវផ្សារភ្ជាប់មកជាមួយនឹងពាក្យសម្តី អាកប្បកិរិយា ក្រមសីលធម៌ ភាពទន់ភ្លន់ភាពរួសរាយ រាក់ទាក់ ព្រោះថាខ្មែរយើងទន់ភ្លន់ណាស់អារម្មណ៍អ្នកជំងឺគ្រប់គ្នា ពេលដែលពួកគាត់បានចូលដល់មន្ទីរពេទ្យគឺពួកគាត់កក់ក្តៅណាស់ដែលបានស្ថិតក្រោមការមើលថែរបស់គ្រូពេទ្យជំនាញ ព្រោះគាត់ជឿជាក់ថាគាត់នឹងអាចជាធូរស្បើយពីជំងឺ ហើយឆាប់បានត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញ។
កញ្ញាស៊ឹម ថៃណា បានបញ្ជាក់ថា សម្តីពិតរបស់ម្តាយខ្ញុំ បើទុកអញនៅហ្នឹង២ថ្ងៃទៀតអញពិតជាងាប់ហើយ(បន្ទប់សង្គ្រោះបន្ទាន់)។ ដូច្នេះសូមសំណូមពរទៅដល់គ្រូពេទ្យគ្រប់រូបទាំងអស់ថាសូមមេត្តាបំពេញតួនាទីរបស់ខ្លួនអោយបានល្អបំផុតសូមគិតថាជីវិតគេដូចជីវិតយើង គេក៏ចង់រស់ដូចយើង គេក៏មិនចង់ឈឺដូចយើងអោយតំលៃជីវិតអ្នកដទៃគឺអោយតំលៃជីវិតខ្លួនឯង។
តាមរយៈនេះ ត្រូវបានមហាជនជាច្រើនយល់ថា វិស័យសុខាភិបាលរបស់ខ្មែរបច្ចុប្បន្នហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ពោលគឺបញ្ហានេះតែងកើតមានឡើងដោយសារតែក្រុមគ្រូពេទ្យមួយចំនួនបានបង្កឲ្យមានផលលំបាកកដល់ប្រជាពលរដ្ឋ ដែលជាអ្នកជំងឺហើយស្វែងរកសេវាព្យាបាល ប៉ុន្តែផ្ទុយមកវិញមានពេទ្យមួយចំនួនតែធ្វើខុសពីសីលធម៌របស់ក្រសួង៕