អ្នកលេងហ្វេសប៊ូក ម្នាក់ឈ្មោះ Djo Monkiiz បានបង្ហោះវីដេអូមួយ បានកំពុងទទួលការចែករំលែកតៗគ្នាជាង 90k និងទស្សនាជិត 5 លានដង ដែលបង្ហាញឲ្យឃើញបុរសចំណាស់ បានដើរអូសពស់ក្លែងក្លាយមួយក្បាល ចូលក្នុងផ្សារមួយកន្លែងនៅក្នុងប្រទេសថៃ ដើម្បីលេងបន្លាចអ្នកដើរផ្សារ ។
តាមរយៈវីដេអូឃ្លីបនេះ ក្រុមអ្នកលេងសើចទាំងនេះ បានធ្វើឲ្យអ្នកដើរក្នុងផ្សារ ជាពិសេសស្រីជាច្រើនញាក់សាច់! ពស់១ក្បាលចូល «លុកលុយ» ក្នុងផ្សារ ធ្វើឲ្យស្រីៗលោតជើងពីរជើងបីហ្មង ម្នាក់ៗភ័យលោះព្រលឹងគ្រប់ៗគ្នាតែម្តង ខណៈពួកគេបានដើរឆ្លងកាត់ពស់ «ក្លែងក្លាយ» នេះ ព្រោះពួកគេបានគិតភ្លាមៗថាវាជាពស់មែនទែន កំពុងតែចូលលុកលុយក្នុងកណ្តាលផ្សារ ៕
សូមទស្សនាវីដេអូខាងក្រោម៖