ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងករណីឃាត.កម្មកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូ ណាហ្គាវើលទី១ ដែលស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លា.ប់យ៉ាងសា.ហាវ.ព្រៃផ្សៃនៅក្នុងបន្ទប់ទឹក។
ស្រ្តីរងគ្រោះរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ អ៉ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមានកូនចំនួន ៣នាក់។ ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ស.ពជូនដល់ក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អ្នកគ្រូឆុងស្រីណែត បានធ្វេីការ Live វីដេអូជាសកម្មភាពវិញ្ញាណក្ខន្ធជនរងគ្រោះខាងលើបានចូលសណ្ឋិ.តកូនស្រីរបស់ខ្លួន នឹងបានបង្ហាញនូវកាយវិការខឹ.ងស.ម្បារយ៉ាងខ្លាំងចំពោះឃា.ត.ក ដែល ស.ម្លា.ប់រូបខ្លួន និងកាយវិការនឹករលឹកដល់គ្រួសារ ព្រមទាំងផ្តាំផ្ញេីទៅកាន់អតីតស្វាមីមេីលថែកូនៗឲ្យបានល្អជំនួសនាងផង ធ្វេីឲ្យមហាជនអ្នកទស្សនាជាច្រើនព្រឺសម្បុរ និងមានការអាណិតអាសូរជាខ្លាំង ។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖