ហ្វេសប៊ុក ៖ បងស្រីម្នាក់បានបង្ហោះសារជាការចែករំលែកបទពិសោធន៍ដែលកូនបានកើតព..ងបែ..ក និងរហូតជាសះស្បើយតែបានសន្សល់ស្លាកស្នាមខ្លះ។ ខ្លឹមសារនៃសំណេរនោះបានរៀបរាប់ថា៖ «សូមចែករំលែកបទពិសោធន៍កាលកូនខ្ញុំឆ្លងជំងឺពងបែកសម័យថ្មី។កូនប្រុសខ្ញុំអាយុ ១ខួប ៦ខែទេីបតែកេីតមួយខែមុន នៅស្នាមដល់ឥលូវអាការៈដំបូងឃើញអាណិតគាត់ណាស់គាត់បានឆ្លងពីអាបងជីដូនមួយទៅរៀន គេធំគេអត់ខ្លាំងដល់កូនខ្ញុំតូចចេញឡើងខ្លាំង។ ចឹងសូមអ្នកមានកូនកើតជំងឺហ្នឹងចាំជាដាច់
ចាំឲ្យកូនទៅរៀនអីអាណិតគ្នាឆ្លងតគ្នា។អាការៈដំបូង មួយថ្ងៃដំបូងគាត់ចេះតែលៀនអណ្តាតមកក្រៅព្រោះមានពងក្នុងមាត់។ បន្ទាប់មក គាត់រាងក្តៅខ្លួនស្ទីងស្ទីង ហេីយហេីមពោះខ្ញុំក៏យកទៅពេទ្យ ពេលជិះដល់ពាក់កណ្តាលផ្លូវគាត់ក្អួត ទៅដល់គ្រូពេទ្យពិនិត្យគាត់ថាហើមពោះ ហើយខ្ញុំក៏ប្រាប់ថា គាត់ចេះតែរកដោលដោលខ្លាចរលាកបំពង់ក។ គាត់ក៏ថាមកពីហេីមពោះចឹងឯងរកដោល ហែងឲ្យញាំអីច្រើនមែនម៉ានថ្ងៃហ្នឹង?គាត់ញាំទំពាំងបាយជូរច្រើនក៏អត់មាត់ មកផ្ទះវិញបានថ្នាំហើមពោះ ដល់យប់ជ្រៅចាំប់ផ្តើមក្តៅខ្លួន៣៨ អង្សារ ជូតខ្លួនឲ្យប៉ារ៉ាហើយគាត់ចេះតែរម៉ាស់ដែរ
ឈឺជើងទាល់អង្គុយច្របាច់ឲ្យ ទើបសំងំគេងបាន។និយាយទៅមួយយប់ក្តៅរហូតដល់ភ្លឺឡើង ទើបឃើញជើងគាត់ចេញពងបែកលោកអេីយដូចដុតចឹង។ក្តៅហេីយឡេីងក្រហម ពងបែកពេញដៃជើង ពងគូទ ចេញឡេីងដល់ខ្លួនហេីយចេញពេញមាត់ហើយខ្ញុំប្រញាប់ទៅពេទ្យទៀត គាត់ឲ្យថ្នាំលេបនិងលាប ថ្នាំលេបជាប្រភេទកញ្ចប់ម្សៅញាំមួយថ្ងៃពីរដង តែថ្នាំលាប ពេលលាបទៅគាត់ក្តៅណាស់
ខ្ញុំក៏សំរេចចិត្តរកថ្នាំស្វាយលាបឲ្យវិញ ខ្ញុំលាបឲ្យទើបធូរ ហើយខ្ញុំដាំទឹកស្លឹកអំពិលឲ្យត្រាំ ល្អមែនត្រាំហើយក្រៀម រាងសប្បាយរាងសើចលេងតិច។កាលថ្ងៃចេញដំបូងមិនលេងហើយដើរអត់កើតទេ ឈឺជើងញាំមិនកើតញាំបានកិនបាយបបរបន្លែ បាញ់សឺរាំងព្យាយាមបាញ់ចូលមាត់គាត់ឲ្យញាំឲ្យបានច្រេីនឆាប់មានកំលាំងជា ទឹកដោះគោក៏ញាំអត់កើតពងពេញមាត់ព្យាយាមបាញ់សឺរាំងឲ្យគាត់ញាំ តែសំណាងខ្លាំងកូនខ្ញុំក្តៅខ្លួនតែពីរថ្ងៃទេក្តៅតែ 38 អង្សារទេ។ ចឹងសូមមាតាបិតាសង្កេតមើលកូនផងគាត់លេងធម្មតាតែក្នុងខ្លួនមិនស្រួលទេក្តៅតិចតិចឆាប់យកទៅពេទ្យ»៕