គ្រប់ពេលដែលគូស្វាមីភរិយាបង្កាត់ភ្លើងស្នេហ៍ ពួកគេតែងតែពង្រឹងដល់អ្វីដែលត្រូវធ្វើ។ វាជាវិធីបង្កើតភាពស្និទ្ធស្នាលខាងផ្លូវកាយនឹងគ្នា។ ការបង្កាត់ភ្លើងស្នេហ៍ជាឱកាសមួយដើម្បីផ្លាស់ប្តូរកម្រិតម៉ូលេគុលឱ្យគ្នាទៅវិញទៅមក។ ត្រូវគិតថា បុរសៗបង្កើតភាពស្និទ្ធស្នាលតែជាមួយនឹងមនុស្សស្រីដែលពួកគេស្រឡាញ់តែប៉ុណ្ណោះ។
គ្មានអារម្មណ៍រំភើបណា ដូចនឹងអារម្មណ៍ពេលបង្កាត់ភ្លើងស្នេហ៍ឡើយ។ តែទោះបីជាយ៉ាងណា មានរឿងរ៉ាវមួយចំនួនដែលអាចបំផ្លាញកម្រិតចំណង់តណ្ហាផ្លូវភេទរបស់បុរស។ អ្នកត្រូវព្យាយាមចៀសវាងរឿងទាំង ៣យ៉ាងនេះ និងទទួលយកអារម្មណ៍មានក្តីសុខនៃជីវិតស្និទ្ធស្នាលនឹងគូស្នេហ៍ឱ្យបានកាន់តែច្រើនឡើង។
១. ការចាប់ផ្តើមដំបូង
អ្វីដែលសំខាន់ មនុស្សស្រីត្រូវមានចំណ-ង់ត-ណ្ហា។ នៅពេលគូស្នេហ៍អ្នកក៏មានអារម្មណ៍បែបនេះដូចគ្នា ហើយចង់បង្ហាញតាមវិធីផ្សេងគ្នា វានឹងកាន់តែគួរឱ្យទាក់ទាញខ្លាំងឡើង។
សង្គមតែងតែភ្លេចគិតថា បុរសៗចង់ទទួលបានអារម្មណ៍ដូចដែលពួកគេចង់បាន។ គ្មានអ្នកណាម្នាក់ចង់នៅកន្លែងដែលពួកគេមិនចង់នៅឡើយ។
តែទោះបីជាយ៉ាងណា ពួកគេក៏ចង់ដឹងថា តើអ្នកគិតចំពោះគេយ៉ាងណា ស្អាតសង្ហារសម្រាប់អ្នកដែរឬអត់? និងចង់បានការសរសើរពីអ្នក។
អ្វីដែលសំខាន់ត្រូវមានទស្សនៈបង្កាត់ភ្លើងស្នេហ៍ និងចំណង់តណ្ហាដូចគ្នា។ បើមិនដូច្នោះទេ នៅពេលបុរសចាប់ផ្តើមបង្កើតភាពស្និទ្ធស្នាល វានឹងធ្វើឱ្យគាត់អស់អារម្មណ៍។
គាត់ចង់ដឹងថា អ្នកចង់បានគាត់ដូចដែលគាត់ចង់បានអ្នកដែរទេ។ ចាប់ផ្តើមដោយការផ្ញើសារប្រាប់ពីអារម្មណ៍ត្រេកត្រអាល ក្នុងពេលគាត់នៅកន្លែងការងារ។ ឱ្យគាត់ដឹងថា គាត់ត្រូវធ្វើអ្វីពេលមកដល់ផ្ទះ។
ពេលគាត់មកដល់ផ្ទះ អ្នកត្រូវទៅក្បែរគាត់ ហើយចាប់ផ្តើមដោយអារម្មណ៍ស្រើបស្រាល។ អ្នកមិនចាំបាច់ត្រូវធ្វើវាគ្រប់ពេលឡើយ តែអ្នកអាចសាកល្បង និងចាប់ផ្តើមរឿងបែបនេះត្រឹមតែ ៤០-៥០% បានហើយ។
២. ខ្វះទំនុកចិត្តលើខ្លួនឯង
មនុស្សស្រីតែងតែគ្មានអារម្មណ៍ប្លែក។ មានស្ថានភាពជាច្រើននៅក្នុងជីវិតដែលអាចធ្វើឱ្យអារម្មណ៍បែបនេះកើតឡើង។ ការបានឆ្លងកាត់ការមានផ្ទៃពោះដ៏លំបាក និងការមានកូនបានប៉ះពាល់ដល់រូបរាង។
ការឡើងទម្ងន់ និងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនមនុស្សស្រី ក៏អាចជាកត្តាចម្បងមួយផងដែរ។ មិនថាអ្នកមានអារម្មណ៍បែបណា សូមព្យាយាមបំភ្លេចវា ហើយត្រូវចាំថា អ្នកស្អាតបំផុត។ ធ្វើអ្វីៗដែលធ្វើឱ្យស្បែកអ្នកស្អាត។
មិនថា អ្នកត្រូវប្តូរម៉ូតសក់ថ្មី, តុបតែងមុខ, ធ្វើក្រចក ឬចាប់ផ្តើមធ្វើលំហាត់ប្រាណ ធ្វើអ្វីៗដើម្បីជម្រុញដល់ចំណ-ង់ត-ណ្ហារបស់អ្នក។ នេះជារឿងមួយសំខាន់ ព្រោះវាជាកត្តាចម្បងធ្វើឱ្យបុរសអស់អារម្មណ៍នឹងគេងជាមួយមនុស្សស្រីដែលបាត់បង់ទំនុកចិត្ត និងសម្រស់ខ្លួនឯង។
៣. មិនសប្បាយចិត្តនឹងការរួ-ម-ភេ-ទ
មិនត្រឹមតែអារម្មណ៍ធុញថប់នៅសាលា លើវេទិកា ឬខាងក្នុងកន្លែងការងារ អារម្មណ៍ធុញថប់ក៏ប៉ះពាល់ដល់រឿងលើគ្រែរបស់អ្នកដែរ។ ប្រសិនបើអ្នកបារម្ភពីអារម្មណ៍ធុញថប់ពេលរួ-ម-ភេ-ទ អង្គុយចុះ រួចប្រាប់រឿងទាំងនេះដល់គូស្នេហ៍អ្នក។
ត្រូវស្មោះត្រង់ចំពោះអ្វីដែលរំខានដល់អ្នក និងអ្វីដែលអ្នកមិនប្រាកដប្រជា។ ក្រោយមក ធ្វើការជាមួយគ្នា និងព្យាយាមអ្វីដែលថ្មី ដើម្បីជួយឱ្យអ្នកកាន់តែមានទំនុកចិត្តលើការរួមភេទ។ កុំគេចវេសពីការរួ-ម-ភេ-ទដោយសារតែភាពភ័-យខ្លា-ច។ អ្នកត្រូវតែកម្ចាត់ភាពភ័-យខ្លា-ចឲ្យបាន។ ជីវិតស្និទ្ធស្នាលដ៏អស្ចារ្យដែលកំពុងរង់ចាំអ្នក៕