តើអ្នកដឹងទេថាមានសញ្ញាជាច្រើនដែលអាចបង្ហាញបានថា អ្នកជាក្មេងស្រី ឬស្ត្រី។ ហើយអ្នកត្រូវចងចាំថា បុរសចង់រៀបការនឹងស្ត្រីមិនមែនក្មេងស្រីឡើយ។ បុរសជាស្វាមីមិនចង់ឃើញភរិយារបស់ខ្លួនទៅថ្ងៃអនាគតប្រព្រឹត្តិរឿង ៦យ៉ាងដូចខាងក្រោមនេះឡើយ៖
១. ចង់ឱ្យគេចាប់អារម្មណ៍មកលើខ្លួន
កុំធ្វើខ្លួនដូចជាក្មេងស្រីតែងតែស្លៀកពាក់សិចស៊ី បង្ហោះរូបសែលហ្វីឥតឈប់ឈរ ឬចេញទៅដើរលេងចូលក្លឹប និងទៅជប់លៀងជាមួយមិត្តភក្តិ។
២. ឯករាជ្យ
ក្មេងស្រីជាមនុស្សលោភលន់ និងទទូចសុំឱ្យប្តីទិញរបស់នេះរបស់នោះ ឬធ្វើអ្វីមួយឱ្យនាងគ្រប់ពេលវេលា។ តែស្ត្រីវិញស្រឡាញ់ភាពឯករាជ្យ គេចេះមើលថែខ្លួនឯង មានប្រាក់ចាយគ្រប់គ្រាន់ និងចេះស្វែងរកមិត្តឱ្យជួយពេលនាងជួបបញ្ហា។
៣. ជប់លៀងមិនសំខាន់ៗធ្វើឱ្យសមខ្លួនជាមនុស្សស្រី
ក្មេងស្រីជាច្រើនតែងតែផឹកស៊ីស្រវឹងពេលចូលរួមពិធីជប់លៀងម្តងៗ ហើយបាត់បង់ការគ្រប់គ្រងលើខ្លួនឯង ជួនកាលដល់ថ្នាក់ដេកនៅតាមចិញ្ចើមថ្នល់ ។ ចំណែកស្ត្រីដឹងពីវិធីគ្រប់គ្រងស្ថានភាពនេះបានល្អប្រសើរណាស់ ។ គេមិនផឹកឱ្យស្រវឹងហួសកម្រិតទេ។
៤. បណ្តាញសង្គមហ្វេសប៊ុក
ក្មេងស្រីតែងតែរវល់នឹងទូរស័ព្ទជាប់ ផុសរូបសែលហ្វី និងឆាតលេងជាមួយមិត្តភក្តិ។ គេមិនអាចនៅឆ្ងាយពីទូរស័ព្ទរយៈពេល ២-៣ម៉ោងបានឡើយ។ ប៉ុន្តែស្ត្រីផ្សេងពីនេះ នាងគិតដល់ការគោរព មិនខ្វល់ពីអ្នកដទៃ។
៥. ប្រើពេលវេលាឱ្យមានតម្លៃ
ស្ត្រីខុសប្លែកពីក្មេងស្រី ស្របពេលដែលក្មេងស្រីចូលចិត្តនិយាយដើមគេ និងមើលទូរទស្សន៍ មើលកុន ចំណែកស្ត្រីមិនចំណាយពេលបែបនេះឡើយ នាងតែងតែធ្វើអ្វីឱ្យមានប្រយោជន៍ និងប្រើពេលវេលាជួបជុំគ្រួសារ និងមិត្តភក្តិ ហើយមិនដែលរុញរានឹងសាកអ្វីថ្មីៗឡើយ៕