កណ្តាល ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះកំពុងចុះឡោមព័ទ្ធ ទីតាំងជួសជុល និងកាត់តកែច្នៃរថយន្តខុសច្បាប់ នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ សមត្ថកិច្ចនគរបាល ធ្វើការឡោមព័ទ្ធការ៉ាស់រថយន្តកែច្នៃរថយន្តនោះ តាំងពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយមកដល់ព្រឹកថ្ងៃទី ២៨ នេះ សមត្ថកិច្ចកំពុងតែធ្វើការឡោមព័ទ្ធនៅឡើយ និងត្រៀមឆែកឆេរ ដោយបានរកឃើញរថយន្តស៊េរីទំនើប ប្រទេសឡិចស៊ីស កាមរីបាឡែន ព្រូស ជាដើម ជាច្រើនគ្រឿង៕
Home ព័ត៌មានជាតិ ការ៉ាស់រថយន្តកែច្នៃ ២កាំបិត និង៣កាំបិត ត្រូវបាន កម្លាំងចម្រុះចុះបង្ក្រាបនៅថ្ងៃនេះ