គ្រូឈូសសក់សិស្សឡេីងឆក សិស្សខ្លះកែមិនបានមានតែកោត្រងោល
ផ្ទុះការរិះគន់ផ្អេីលពេញហ្វេសប៊ុក ខណៈសិស្សប្រុសសក់ខ្លីមិនគ្របលេីស្លឹកត្រចៀកផង ត្រូវបានគ្រូចុះអនុវត្តវិន័យ យកម៉ូទ័រឈូសសក់សិស្សឡេីងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ហេតុការណ៍នេះតាមប្រភពព័ត៌មានបានឲ្យក្រុមការងារហង្សតូចដឹងថា បានធ្វេីឡេីងកាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ខណៈគ្រូដែលចុះអនុវត្តវិន័យឈូសសក់សិស្សនេះមិនកាត់សក់ខ្លីដេីម្បីជាគំរូដល់សិស្សដែរទេ ទេីបធ្វេីឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ។
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ👇