ខេត្តកំពង់ចាម: ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី នៅចំណុចមុខហង្ស ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមមានករណីគ្រោះថ្នាក់ ដោយរថយន្តក្រឡាប់ខ្លួនឯងរថយន្តម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C១១៨៩ បើកបរដោយឈ្មោះ ប៊ុត រុន ភេទប្រុស អាយុ 35ឆ្នាំ មានទីលំនៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រួមដំណើរនៅក្នុងរថយន្តចំនួន១៤នាក់មានឈ្មោះដូចខាងក្រោម៖
១~ សន ស៊ុយ ភេទប្រុស អាយុ៥០ឆ្នាំ ២~ ប្រុស មាស ភេទប្រុស អាយុ៣៤ឆ្នាំ ៣~បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ
៤~ប្រុស តេក ភេទប្រុស អាយុ៨ឆ្នាំ (បានបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា)៥~ស្រេង ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ
៦~ សំ ឃាន់ ភេទស្រី អាយុ៣៣ឆ្នាំ ៧~ ជួន ស្រីកែវ ភេទស្រី អាយុ១៧ឆ្នាំ ៨~អាន គន្ធា ភេទស្រី អាយុ១៥ឆ្នាំ
៩~ ជួន ស្រីណេ ភេទស្រី អាយុ១៣ឆ្នាំ ១០~ ស៊ាប សី ភេទប្រុស២០ឆ្នាំ ១១~ ភារះ ភេទប្រុស អាយុ១៦ឆ្នាំ ១២~លីន ភេទស្រី អាយុ២៥ឆ្នាំ
១៣~ ស្រី តី ភេទស្រី អាយុ៦ឆ្នាំ១៤~ សុខ នាថ ភេទស្រី អាយុ២ឆ្នាំ អ្នកទាំង១៥រស់នៅភូមិឃុំជាមួយគ្នា
– មូលហេតុ រថយន្តម៉ាកខាងលើបាន ចុះទួលវត្តភ្នំប្រុសសាងលេខមិនចូលបណ្តាលអោយក្រឡាប់តែម្ដង
– បណ្តាលអោយរងរបួសមនុស្សចំនួន១៥នាក់ ប្រុស៧ស្រី ៨ របួសធ្ងន់ ៤នាក់ ប្រុស ៤របួសស្រាល១១ នាក់ ប្រុស ៣ ស្រី ៨
ខូចខាតរថយន្តកំរឹតស្រាល រីឯវត្ថុតាងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។
អត្ថបទនិងរូបភាព :ភ្នំប្រុស០១