(ភ្នំពេញ)៖ កម្ពុជាបន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាបនៅឡើយ និងរងឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា។
ក្រសួងឲ្យដឹងថា តំបន់វាលទំនាបនៅបន្តមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ទន្ទឹមនឹងនោះ រាជធានី-ខេត្តមួយចំនួន ដូចជា កំពត កំពង់ស្ពឺ តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
តំបន់ខ្ពង់រាបអាចមានភ្លៀងពីតិចទៅមធ្យម។ តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕