បច្ចុប្បន្ននេះ ក្រៅពីបណ្តាញសង្គមហ្វេសប៊ុក ឬ យូធូបដ៏ធំបំផុតក្នុងពិភពលោក ក្នុងការផ្តល់នូវការទំនាក់ទំនងដ៏ទូលំទូលាយ ចែករំលែកនូវព័ត៌មានថ្មីៗ (ចំណេះដឹង សុខភាព សម្រស់)
និងការកម្សាន្តដ៏សម្បូរបែប គឺនៅមានបណ្តាញសង្គមជាច្រើនទៀតកំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ក្នុងស្រទាប់យុវវ័យ ក្នុងនោះមានដូចជា Bigo Live និង Tik Tok ជាដើម ។
ពិតមែនហើយ នៅក្នុងបណ្តាញសង្គម BIGO Live ឬ Tik Tok នេះឯង ក្រៅពីការសម្តែងផ្តល់នូវភាពសើចសប្បាយដ៏គួរឲ្យចូលៗចិត្ត គេក៏សង្កេតឃើញថា មានមនុស្សស្រីវ័យក្មេងជាច្រើន ជាពិសេសស្រីស្អាតៗ
នាំគ្នាភ្លើតភ្លើនធ្វើរឿងដ៏មិនសមរម្យដូចជាបញ្ចេញភាពសិចស៊ីហួសព្រំដែន ក្នុងអំឡុងពេលកំពុង Live ឬ ធ្វើរឿងឆ្កួតឡប់ផ្សេងៗ ព្រោះតែចង់ល្បីខ្លាំងពេកដោយភ្លេចគិតថាខ្លួនជាស្រី ដែលនាំឲ្យអាប់ឱនដល់តម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរជាខ្លាំង ។
ជាក់ស្តែង ដូចជាក្មេងស្រីវ័យជំទង់ៗមួយក្រុមនេះ បាននាំគ្នាលេង Tik Tok ដោយថតរាំនៅក្នុងវត្តអារាមយ៉ាងសប្បាយ ដែលប្រៀបដូចពួកគេកំពុងតែសប្បាយក្នុងក្លឹបអ៊ីចឹង ។ លើសពីនេះ ក៏បាននាំគ្នាទៅបង្កាត់ភ្លើងស្នេហ៍នៅក្បែរចេតិយ៍វត្តទៀតផង!! ៕ ksn
សូមទស្សនាវីដេអូខាងក្រោម៖