ចិន៖ ការផលិតតុក្កតាសិច ដើម្បីព្យាបាលភាពឯការរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ហាក់មានភាពរីកចម្រើន និងសម្បូរបែបសឹងតែមិនគួរឲ្យជឿ។
ជាក់ស្តែងបើយោងតាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា ពេលនេះចិនកំពុងតែផលិតតុក្កតាសិចជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង FiFi បានទៀតផង។
តុក្កតាសិចជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។
តំណាងរបស់ក្រុមហ៊ុនផលិតតុក្កតាសិចខាងលើបានបន្ថែមទៀតថា តុក្កតាសិចនេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើយើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។
ជាងនេះទៅទៀតលោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុក្កតាសិចជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់៕