គ្រាន់តែទូរសព្ទ័ iPhone 11 Pro ចេញភ្លាមតារាៗស្រីប្រុសជាច្រើនបានសម្រុកទិញទូរសព្ទ័ដៃទំនើបមួយនេះស្ទើរគ្រប់គ្នាដែលតារាខ្លះបានទិញខ្លួនឯង ហើយតារាខ្លះទៀតបានអះអាងថាជាកាដូដែលគូស្នេហ៍ជូន ។
១-ប៉ុន្មានម៉ោងនេះពិធីការិនីដែលមានប្រភពមកពីខេត្តកោះកុង ថន លក្ខិណា បានបង្ហាញទូរសព្ទ័ដៃ iPhone 11 Pro ដោយអះអាងស្វាគមន៍អូនភ្នែកបី ។ ការបង្ហាញរបស់ ថន លក្ខិណា បានធ្វើឱ្យមិត្តភក្តិនាំគ្នានិយាយថាសុំកាន់មួយមកឡូយណាស់ ។
២-ងាកមកតារាចម្រៀងវ័យក្មេងរូបស្រស់ វីរៈនិច ក៏មិនអន់ប៉ុន្មានដែរ នាងបានបង្អួតទូរសព័្ទស៊េរីចុងក្រោយនេះក្នុងទឹកមុខយ៉ាងរីករាយដោយនិយាយថាមិនដែលគិតទេតែពេលនេះបានទទួលហើយ ។ ការលើកឡើងនេះគេសង្ស័យថាទូរសព្ទ័នេះជាកាដូហើយទើបរំភើបរីករាយខ្លាំងបែបនេះ ។
៣-ចំណែកពិធីការិនី ចាន់ កែវនិមល ក៏កាលីបមិនធម្មតាដែរ នាងបានបង្ហាញទូរសព័្ទ iPhone 11 Pro ដោយប្រាប់ថាជាកាដូដែលស្វាមីជាទីស្រឡាញ់របស់នាង ដើម្បីលួងចិត្តមិនឱ្យនាងទទួលការងារចំនួន ៥ ថ្ងៃ ។ ទោះបីខាតតែនាងពេញចិត្តនឹងកាដូពិសេសមួយនេះ ។ មិនត្រឹមទិញសម្រាប់ភរិយាទេគឺស្វាមីទិញប្រើជាលក្ខណៈ Couple ទៀត ។
៤-ហាក់សំណាងជាងគេ តារាសម្តែងរូបស្រស់ សូ លីហ្សា មិនបានចំណាយប្រាក់ក្នុងការទិញទេ ។ នាងទទួលបានកាដូពីសំណាក់គូស្នេហ៍នូវទូរសព័្ទមួយគ្រឿងនេះ ។ មិនមែនជាលើកដំបូងទេកន្លងមក សូ លីហ្សា ទទួលបានកាដូគ្រឿងអលង្ការពីគូស្នេហ៍ជាបន្តបន្ទាប់បើទោះបីពួកគេមិនទាន់រៀបការក្តី ។
៥-ឯតារាសម្តែងរូបស្រស់ អ៊ីឈី ក៏ស្វីតមិនធម្មតាដែរនាងទទួលបានការ Surprise ពីសំណាក់ស្វាមី លោក ប៊ុន រតនាសេម នូវទូរស័ព្ទ iPhone 11 Pro នេះមើលទៅគួរឱ្យច្រណែនណាស់ ។
៦-តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សន ផល្លីកា ក៏មិនណយដែរគ្រាន់តែទូរស័ព្ទ iPhone 11 Pro ចេញមិនទាន់បានប៉ុន្មានផង នាងទទួលបានពីគូស្នេហ៍បាត់ទៅហើយ ។ មិនមែនជាលើកដំបូងទេកន្លងមក សន ផល្លីកា បានទទួលកាដូរថយន្តពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបកំនើតផងដែរ ។
៧-សម្រាប់តារាចម្រៀងដែលនិយមលេងម៉ូដរថយន្ត សុគន្ធ ថេរ៉ាយុ នោះក៏មិនបង្អង់យូរដែរ គ្រាន់តែទូរសព្ទ័ទំនើបនេះចេញភ្លាមលោកបានប្រើទៅហើយដោយបញ្ជាក់ថាប្រើបានបីថ្ងៃហើយ ។ មានការនិយាយលេងសើចថាតម្លៃទូរស័ព្ទប៉ុណ្ណេះៗមានអីច្រើនសម្រាប់តារាចម្រៀង សុគន្ធ ថេរ៉ាយុ គ្រាន់តែជាកាកទូរស័ព្ទប៉ុណ្ណោះ ៕ ប្រជាប្រិយ