ពិភពកីឡាប្រដាល់កម្ពុជាមានកីឡាករប្រដាល់សេរីជាច្រើន ដែលអាចឡើងប្រកួតប្រដាល់សកល។ ប៉ុន្តែក្នុងនោះត្រូវបានគេមើលឃើញថា មានតែប៉ុន្មានរូបប៉ុណ្ណោះ ដែលទទួលបានការគាំទ្រ និងមានភាពល្បីបោះសំឡេងខ្លាំងក្នុងពិភពប្រដាល់ខ្មែរ តាមរយៈការឡើងប្រកួតសេរី ឬការប្រកួតផ្សេង។
ផល សោភណ្ឌ ជាកីឡាករមួយរូបគេធ្លាប់ជាកីឡាករជម្រើសជាតិប្រដាល់សកលកាលពីពេលកន្លងទៅ ហើយក៏ជាកីឡាករប្រដាល់សកលមួយរួបក្នុងព្រឹត្តិការណ៍កីឡាជាតិ។ បើនិយាយពីសេរីវិញគ្រាប់គ្នាប្រហែលជាស្គាល់ច្បាស់ពីកម្រិតផ្លែកែង និងស្នៀតប្រើកណ្ដាប់ដៃរស់រវើករបស់កីឡាកររូបនេះ។ ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនេះបានបង្ហាញពីកីឡាករផល សោភណ្ឌ៍ បានវាយមួយកែង នេះ ឲ្យកីឡាករ ថៃ បាត់មាត់ឈឹង។ចង់ដឹងថាការប្រកួតរបស់កីឡាករ ផល សោភណ្ឌ៍ យ៉ាងណាសូមទស្សនាឃ្លីបខាងក្រោម៖