កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុន NAGA World បានឲ្យដឹងថា កញ្ញាមិនបានចូលជួបជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីចរចារករណីព្យួរការងាររបស់កញ្ញានោះទេ ដោយសារតែក្រុមហ៊ុនបានដាក់កំហិតថាឲ្យកញ្ញាទៅជួបនៅម៉ោង២១:០០ ដល់ម៉ោង២៣:០០យប់
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ តែម្នាក់ឯង ខណៈដែលប្រធានសហជីពរូបនេះបញ្ជាក់ថា ក្រុមហ៊ុនបន្តព្រមានដល់បុគ្គលិករូបណាដែលហ៊ានឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌនឹងត្រូវបញ្ឍប់ពីការងារ។
តាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថានៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុននៅតែព្រមានដល់បុគ្គលិករូបណាដែលហ៊ានឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំ នឹងត្រូវបញ្ឃប់ពីការរងារ។
សូមបញ្ជាក់ថាកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានសហជីពប្រចាំក្រុមហ៊ុន NAGA World ត្រូវបានព្យួរការងារបន្ទាប់ពីមេសហជីពរូបនេះ បានយកអាវមានស្លាកសញ្ញាសហជីព និងសរសរថា
”ក្រុមហ៊ុនរីកចម្រើន បុគ្គលត្រូវការប្រាក់ខែរស់នៅសមរម្យ”ដើម្បីធ្វើយុទ្ធនាការ ទាមទារប្រាក់ខែតាមការសន្យារបស់ក្រុមហ៊ុន កាលពីពេលកន្លទៅ។
សូមជម្រាបថា ក្រុមហ៊ុន Naga World បានបង្ហាញពីប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន គឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូតដល់ជិត៤០០លានដុល្លារ (៣៩០,៦លាន) កាលពីឆ្នាំ២០១៨ កើនឡើង៥៣។
អត្ថបទ៖ ANN