យោងតាមការសិក្សាជាច្រើនបង្ហាញថា ភាពធាត់កើតឡើងដោយសារមេរោគឆ្លងមួយឈ្មោះ Adenovirous-36។
មេរោគនេះត្រូវបានរកឃើញក្នុងខ្លួនអ្នកធាត់ៗ ៤ដងច្រើនជាងអ្នកដែលមានទម្ងន់ធម្មតា។
លើសពីនេះទៀត ការសិក្សាបង្ហាញថាមេរោគនេះ បានបន្ថែមទម្ងន់រហូតដល់ ១៥ភាគរយទៅលើរាងកាយពោលគឺចាប់ពី ៦ ដល់ ១២គីឡូក្រាមឯណោះ។
ជាមួយគ្នាដែរ មេរោគ Adenovirous-36 មានផលប៉ះពាល់ពីរយ៉ាងដល់រាងកាយដោយវាមិនត្រឹមតែបង្កើនកោសិកាខ្លាញ់ប៉ុណ្ណោះទេ តែថែមទាំងការពារកោសិកាទាំងនោះមិនឲ្យបញ្ចេញចោលពីរាងកាយទៀតផង។
យ៉ាងណាមិញ យោងតាមបណ្ឌិត Richard Atkinson មកពីសកលវិទ្យាល័យ Wisconsin ឲ្យដឹងថា ក្រុមអ្នកសិក្សា បានរកឃើញវ៉ាក់សាំងដើម្បីសម្លាប់មេរោគនេះហើយ។
ពួកគេបានចាក់វ៉ាក់សាំងនេះទៅលើសត្វដើម្បីជាការសាកល្បង ជាលទ្ធផលវាពិតជាមានប្រសិទ្ធភាពក្នុងការរារាំងមេរោគ Adenovirous-36 មិនឲ្យបង្កើនកោសិកាខ្លាញ់ប្រាកដមែន។
ទោះយ៉ាងណាក៏ដោយ លោកបណ្ឌិតបន្ថែមថាវ៉ាក់សាំងនេះ មិនទាន់អាចបញ្ចេញជាសាធារណនាពេលបច្ចុប្បន្នទេ ដោយសារមិនទាន់មានជំនួយគ្រប់គ្រាន់ដើម្បីអាចធ្វើឲ្យវាទៅរួចនៅឡើយ៕ Sabay