ភ្នំពេញ ៖ ដោយអត់ទ្រាំពុំបាននឹងការរិះគន់លើលោកខេម ដែលមិនបានធ្វើសកម្មភាព និងនិយាយអ្វីទាំងអស់ ក្នុងពេលគេថតវីដេអូ
ហើយដៀលពូជខ្មែរនៅព្រលានយន្តហោះម៉ាឡេស៊ីនោះ នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ជាប់ងារជាតារាកំពូលទើសលោក ម៉ៃ សុគន្ធ បានចេញមុខការពារលោកខេម និងជេរកប់ៗមាត់លើក្រុមពលករ ដែលដៀលពូជខ្មែរ។
លោក ម៉ៃ សុគន្ធ បានសរសេរបង្ហោះលេីហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា “មើលវីដេអូ ខាងក្រោមហើយ ពិចារណាផង ពពួកអាទមិឡ ក្រពើវង្វេង ពូជសាសន៍ទាំងឡាយអើយ🐊🐊ហើយវាទាក់ទងអីនឹង ខេម ហ្អា
គ្នាគ្រាន់តែនៅក្នុងហេតុការណ៍នោះ មិនលើសសោះរឿង រាំនោះ ច្បាប់ត្រូវតែចាត់ការ ពពួក មើលងាយ សាសន៍ខ្មែរ អោយទាល់តែបាន💪🏻”
ទស្សនាវីដេអូខាងក្រោម៖